ខេត្តកណ្តាលបើកសិក្ខាសាលាស្តីពីទស្សនទាននៃស្ថាប័ន៍

ថ្លែង​បើក​សិក្ខាសាលា ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​លើកឡើងថា​ការអភិវឌ្ឍ​ន៍របស់​ស្ថាប័ន គឺជា​វិធី​មួយ​សំរាប់ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ដែល​ផ្តោត​ទាំង​មនុស្ស នឹង​ប្រព័ន្ធ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទាំង​កំរិត​បុ​ក្គ​លិ​ក ស្ថាប័ន និង​បរិយាកាស​គាំទ្រ។ រាល់​កិច្ច​អន្តរា​គម​ន៍​អភិវឌ្ឍ​ន៍ ស្ថាប័ន​ត្រូវ​រៀបចំ​តាម​តំរូវការ​ជាក់ស្តែង​រប​ស់ រដ្ឋបាល​និមួយៗស្របតាម​ក្របខ័ណ្ឌ​ពេលវេលា និង​ធនធាន​ដែលមាន។ ដើម្បី​ឲ្យ​ការអភិវឌ្ឍ​ន៍ស្ថាប័ន​បានទទួល​លទ្ធផល​ល្អ រដ្ឋបាល​និមួយៗត្រូវ​ផ្តល់​ការគាំទ្រ​គ្រប់គ្រាន់ ទាំង​ការងារ​គ្រប់គ្រង ធនធាន​ព្រមទាំង ត្រូវ​ហ៊ាន​បង្ហាញ និង​ទទួលស្គាល់ ពី​ចំណុចខ្សោយ​របស់ខ្លួន នឹងមាន​ការរៀនសូត្រ​ចង់​ចេះ​ចង់ដឹង និង​ធ្វើការ​ផ្លាស់​ផ្តូ​រ។ ឯកឧត្តម​បាន​បញ្ជាក់ថា ចំណុច​សំខាន់​នៃ​ការអភិវឌ្ឍ​ន៍​ស្ថាប័ន​មាន៨ ដែល​ត្រូវ​ពិចារណា​មាន​ទិសដៅ និង​ផែនការ របស់​ស្ថាប័ន ការគ្រប់គ្រង រចនាសម្ព័ន្ធ និង​មុខងារ​ផ្ទៃក្នុង ការគ្រប់គ្រង​និង​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស ទំនាក់ទំនង​ខាងក្រៅ និង​ការ​កៀរគរ​ធនធាន ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​សមភាព​យេនឌ័រ។

អង្គសិក្ខាសាលា​បាន​ស្តាប់​ការបង្ហាញ​នូវ​មេរៀនសំខាន់ៗ របស់​មន្ត្រី​ជំនាញ​រួមមាន ទស្សនទាន​នៃ​ការអភិវឌ្ឍ​ន៍​សមភាព និង​ការអភិវឌ្ឍ​ន៍ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការអភិវឌ្ឍ​ន៍​ស្ថាប័ន ការប៉ាន់ប្រមាណ​តំរូវការ សមត្ថភាព​ស្ថាប័ន និង​ដំណើរការ​សង្ខេបនៃ​ការអភិវឌ្ឍ​ន៍​ស្ថាប័ន។មាន​ប្រសា​ស​ន៍​បិទ​អង្គសិក្ខាសាលា ឯកឧត្តម នួន ផា ប្រធាន​ក្រុ​ក​ប្រឹក្សា​ខេត្ត បាន​ណែនាំ​ឮ​ឲ្យ​ថ្នាក់ដឹកនាំ​ដែល​ចូលរួម​យក​ការយល់ដឹង​ទៅ អនុវត្ត​ក្នុង​ស្ថាប័ន របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព គ្រប់​ជំ​ហ៊ាន​នៃ​កំ​ណើ​រ​ការអភិវឌ្ឍ​ន៍ ស្ថាប័ន​ជាពិសេស​ក្នុង​ជំ​ហ៊ាន​ទី២៕





​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ដើម្បី​ផ្សព្វផ្សាយ​ប្រកាស​ ​ស្តីពី​ “​បែបបទ​និង​នីតិវិធី​នៃ​ការ​ផ្តល់​ព័ត៌មាន​អំពី​ការ​សាងសង់​ ​ត​ម្លើ​ង​រុះរើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​នៅតាមភូមិ​សា​ស្រ្ត​ខេត្ត​”​

សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “បែបបទ និងនីតិវិធីនៃការផ្តល់ព័ត៌មានអំពីការសាងសង់ ដំឡើង រុះរើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមភូមិសាស្រ្តខេត្ត”​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចុះពិនិត្យអគារទីតាំងស្ថានីយ៍វិទ្យុឆ្នេរសមុទ្រ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ទីរ ប.ទ.ខេត្តព្រះសីហនុ​

ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ បានចុះ សំណេះសំណាលជាមួយមន្ត្រីរាជការ និង​សួរ​សុខ​ទុក្ខ​លោក​ប្រធាន​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ខេត្ត​មណ្ឌលគិរី​​

ក្រុម​ការងារ​របស់​មន្ទីរ​ប្រៃសណីយ៏​ខេត្ត​ពោធិ៍សាត់បាន​ចុះ​សិក្សា​រក​តំបន់​ដែល​គ្មាន​សេវាទូរស័ព្ទ​ នៅ​តំបន់​ទឹក​ធ្លាក់​ច្រក​ល្អៀង​ ខេត្ត​ពោធិ៍​សាត់​​

sambatousa | ថ្ងៃ ពុធ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 8944

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥