សេវា​ 4G LTE ត្រូវ​បានផ្តល់​ជូន​នៅទូទាំង​ប្រទេស​​ដោយប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​មួយនៅកម្ពុជា

យោងលិខិតចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ របស់លោក ថូម៉ាស ហ៊ុន អគ្គនាយកក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ឬហៅកាត់ថា ក្រុមហ៊ុន ស្មាត គោរពជូនឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុន ស្មាត បានផ្តល់សេវាបច្ចេកវិទ្យា 4G LTE មុនដំបូងគេនៅកម្ពុជា ចាប់តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។

ក្រោយពីបានដំណើរការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿននេះ អស់រយៈពេល ១៨ ខែរួចមក ក្រុមហ៊ុនបានបណ្តាក់ទុនបន្ថែម ដើម្បីពង្រីកបណ្តាញរបស់ខ្លួន និងបានផ្តល់​សេវាបច្ចេកវិទ្យា 4G LTE គ្របដណ្តប់លើ ២៥ រាជធានី/ខេត្ត ទូទាំងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ហើយក្រុមហ៊ុនប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងដើម្បីពង្រីកសេវាកម្មអ៊ីនធឺណិតល្បឿនលឿនបំផុតរបស់ខ្លួន ឲ្យបានគ្របដណ្តប់នៅគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេសកម្ពុជាបន្តទៀត។

ក្រុមហ៊ុនសូមសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលតែងតែផ្តល់ការគាំទ្រ និងផ្តល់នូវអនុសាសន៍ណែនាំជាបន្តបន្ទាប់។ ក្រុមហ៊ុនត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT)នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចំរើនថែមទៀត ៕ 


ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាលថ្មី​ មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្តស្ទឹងត្រែង​​​

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់នៅកម្ពុជា​ជា​របស់ឯកជន មិនមែនជា​របស់រដ្ឋនោះទេ​ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ​

ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សារណៈយោគយល់ និង កិច្ចព្រមព្រៀងអំណោយកសាងអន្តេវាសិកដ្ឋាន នាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០១៦​

ទូរគមនាគមន៍កម្ពុជា សម្រេចផ្អាកការងារ និងព្យួរប្រាក់បៀវត្សរ៍បណ្តោះអាសន្នរបស់និយោជិត ៤ រូប​

កិច្ចសន្យាគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រត្រូវបានអនុម័តធ្វើឲ្យកម្ពុជាអាចទទួលបានល្បឿន អ៊ីនធឺណិតកាន់តែលឿន​

administrator | ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 12270

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥