ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមមហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ 

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញចូលរួមមហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ (India-Mobile Congress 2018) ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅសាធារណរដ្ឋឥណ្ឌា។



មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានទូរគមនាគមន៍ និងសមាគមប្រតិបតិ្តករឥណ្ឌា ក្រោមប្រធានបទ “New Digital Horizons Connect, Create, Innovate” ក្នុងគោលបំណងកសាងគំនិត ក៏ដូចជាពង្រឹងទំនាក់ទំនងក្នុងវិស័យឧស្សាហកម្មឱ្យបានស្ថិតស្ថេរ និងការដាក់តាំងបង្ហាញពីបចេ្ចកវិទ្យាទូរស័ព្ទចល័តចុងក្រោយ និន្នាការផលិតផល សេវាកម្មផលិត និងដំណោះស្រាយដែលមានឥទ្ធិពល។ មហាសន្និបាតនេះ មានការចូលរួមពីបណ្តាថ្នាក់រដ្ឋមន្ត្រីប្រចាំអាស៊ាន និង BIMSTEC (មានចំនួន០៧ ប្រទេសជាសមាជិករួមមាន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប៊ូតាន នេប៉ាល់ មីយ៉ាន់ម៉ា ស្រីលង្កា និងថៃ)។ ក្នុងនោះក៏មានការចូលរួមពីបណ្តាប្រទេសជាដៃគូ និងវាគ្មិនអន្តរជាតិប្រមាណ ១០០នាក់ រួមជាមួយអ្នកចូលរួមរៀបចំតាំងពិពរណ៌ប្រមាណ ១៣០០ស្តង់ អ្នកសារព័ត៌មានអន្តរជាតិប្រមាណ ១០០០នាក់ និងអ្នកចូលរួមប្រមាណជាង ២០០.០០០នាក់។



ប្រទេសឥណ្ឌាមានការជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ នេះនឹងក្លាយជាវេទិកាដ៏មានសារ:សំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាការចែករំលែកចំណេះដឹងដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ទូរគមនាគមន៍ និងប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍។

នៅក្នុងសន្និបាតនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Manoj Sinha រដ្ឋមន្ត្រីគមនាគមន៍ និងជារដ្ឋមន្ត្រីផ្លូវដែកឥណ្ឌា និងបានថ្លែងសារនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ASEAN  និងតំបន់អាស៊ីខាងត្បូង BIMSTEC ផងដែរ៕






 


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​

​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​​

​​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៨​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ​និង​ការ​គាំពារ​សង្គម​ ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៨​ ​ឆ្នាំ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​ ​និង​ការ​គាំពារ​សង្គម​ ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”

| ថ្ងៃ សុក្រ ទី ២៦ ខែ តុលា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 375

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥