សិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ផ្សព្វផ្សាយផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០  (AIM-2020)”

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ផ្សព្វផ្សាយផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ (AIM-2020)” ក្រោមអធិបតីភាព ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានសិក្ខាកាមចូលរួមជាមន្ត្រីតំណាងពីអគ្គនាយកដ្ឋានប.ទ អគ្គនាយកដ្ឋានICT អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល វិទ្យាស្ថានជាតិ NIPTICT នាយកដ្ឋានសវនកម្មផ្ទៃក្នុង និយ័តករទូរគមនាគមន៍កម្ពុជា ប្រៃសណីយ៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា ប្រមាណ ៩០រូប។ 

ឯកឧត្តម តុល ញ៉ក់ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍

សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផែនការមេ ASEAN ICT Master Plan 2020 (AIM2020) និង បែងចែកព័ត៌មានពីរបៀបសរសេរគម្រោង ដើម្បីស្នើសុំថវិកាសម្រាប់អនុវត្តសកម្មភាពដែលមានចែងក្នុងផែនការមេ AIM-2020។

ជាលទ្ធផលសិក្ខាសាលាសម្រេចបានដូចខាងក្រោម៖
១-អង្គសិក្ខាសាលាបានជ្រួតជ្រាបពីផែនការមេ AIM-2020 ដោយរួមបញ្ចូលនូវចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមនានានៅក្នុងផែនការមេ ដែលប្រទេសជាសមាជិកអាចទាញយកនូវគម្រោង និងស្នើសុំថវិកាសម្រាប់ការអនុវត្ត។ ជាមួយគ្នានេះ ព័ត៌មានដែលទទួលបានត្រូវរំពឹងថានឹងផ្តល់ប្រយោជន៍សម្រាប់ជាធាតុចូលនៃការតាក់តែងគោលនយោបាយឱ្យមានសង្គតភាព ជាមួយនឹងរបៀបវារៈ និងនិន្នាការគោលនយោបាយថ្នាក់តំបន់។ 
២-អង្គសិក្ខាសាលាបានយល់ពីរបៀបនៃការសរសេរគម្រោងក្នុងក្របខ័ណ្ឌអាស៊ាន និងប្រភពថវិកាសម្រាប់គម្រោងដែលផ្សារភ្ជាប់នឹងផែនការមេ AIM-2020 ដែលអង្គភាពនីមួយៗក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនគន៍ អាចលើកគម្រោងក្នុងក្របខ័ណ្ឌផែនការមេ ដោយប្រើប្រាស់កញ្ចប់មូលនិធិ ICT អាស៊ាន៕
















 


​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​គមនាគមន៍​”​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​គមនាគមន៍​”

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វ​ឌ្ឍន​ភាព​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វ​ឌ្ឍន​ភាព​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ប្រមូល​ព័ត៌មាន​សម្រាប់​លើក​គម្រោង​ ​មូលនិធិ​ពិសេស​ ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ប្រមូល​ព័ត៌មាន​សម្រាប់​លើក​គម្រោង​ ​មូលនិធិ​ពិសេស​ ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​

​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ដើម្បី​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុីនធឺ​ណិ​ត​ថ្នាក់​ជាតិ​​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ត​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ស្ថាប័ន​ដើម្បី​សិក្សា​ ​និង​ពិនិត្យ​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្រកចេញ​-​ចូល​ប្រព័ន្ធ​អុីនធឺ​ណិ​ត​ថ្នាក់​ជាតិ​

​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

| ថ្ងៃ ចន្ទ ទី ២២ ខែ តុលា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1335

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥