ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្ដីពីអភិបាលកិច្ចទិន្នន័យ​​​ឌីជីថល​ក្នុងតំបន់អាស៊ាន នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី “Straits Digital Exchange” នៅប្រទេសសិង្ហបុរី ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងប្រតិភូអមដំណើរបានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីស្ដីពីអភិបាលកិច្ចទិន្នន័យឌីជីថលក្នុងតំបន់អាស៊ាន (Ministerial Dialogue on Digital Data Governance in ASEAN) សម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យអភិបាលកិច្ច ឬការពារទិន្នន័យ។ 



កិច្ចសន្ទនានេះបង្កើតឡើងគឺដើម្បីគាំទ្រគំនិតផ្តួចផ្ដើមទី៧ ក្នុងផែនការមេសម្រាប់តភ្ជាប់អាស៊ាន២០២៥ (Master Plan on ASEAN connectivity-MPAC2025) អនុម័តដោយប្រទេសក្នុងតំបន់អាស៊ានក្នុងខែសីហា ឆ្នាំ២០១៦ ដើម្បីបង្កើតក្របខ័ណ្ឌប្រកបដោយសង្គតភាព និងគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិបាលកិច្ចទិន្នន័យក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានលើកទី១៧ (TELMIN-17) នៅប្រទេសកម្ពុជា រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ានបានឲ្យឧត្ដមមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យា (TELSOM) ធ្វើការបង្កើតនូវក្របខ័ណ្ឌអាស៊ានស្ដីពីអភិបាលកិច្ចទិន្នន័យឌីជីថលត្រឹមដំណាច់ឆ្នាំ២០១៩។ 

ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីសិង្ហបុរីបានរៀបចំនូវសេចក្ដីព្រាងថ្លែងការណ៍នៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ “អភិបាលកិច្ចទិន្នន័យឌីជីថលក្នុងតំបន់អាស៊ាន” ដោយស្នើសុំឲ្យប្រទេសជាសមាជិកអាស៊ានពិនិត្យ និងគាំទ្រដើម្បីផ្ដល់ការណែនាំដល់ឧត្ដមមន្រ្តីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតក្របខ័ណ្ឌនេះ ក៏ដូចជាការពារទិន្នន័យឯកជនស្របតាមផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ (Asean ICT Master Plan 2020-AIM2020) ក្នុងទិសដៅប្រែក្លាយប្រទេសក្នុងតំបន់អាស៊ានទៅកាន់សេដ្ឋកិច្ចឌីជីថល៕




 


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ដើម្បី​សហ​ការចូលរួម​ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ដើម្បី​សហ​ការចូលរួម​ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី "​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី "​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ (​US​-​A​SEA​N ​BUSINESS​ ​COUNCIL​, ​INC​.) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ (​US​-​A​SEA​N ​BUSINESS​ ​COUNCIL​, ​INC​.) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​របស់​ដៃគូ​វិនិយោគ​ឯកជន​ ​និង​សាធារណៈ​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ ​ក្រុមហ៊ុន​ ​Vie​t​t​e​l​​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​របស់​ដៃគូ​វិនិយោគ​ឯកជន​ ​និង​សាធារណៈ​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ ​ក្រុមហ៊ុន​ ​Vie​t​t​e​l​

| ថ្ងៃ ព្រហស្បតី៏ ទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 957

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s

ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៩