ឯកឧត្ដមរដ្ឋមន្ត្រី​ ត្រាំ អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​ប្រៃសណីយ៍

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិត ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាព និងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍គ្រប់ខេត្ត ព្រមទាំងមន្រ្តីរាជការ និយោជិតទាំងអស់របស់ក្រសួង ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចជួយជម្រុញឱ្យក្រសួងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្ដមបានចាត់ទុកសន្និបាត នេះជាវេទិការមួយដើម្បីពិគ្រោះ ពិភាក្សាត្រួតពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៧ កន្លងទៅ និង លើកវិធានការរកដំណោះស្រាយកំណត់អាទិភាព និងយុទ្ធសាស្រ្តសម្រាប់ធានាការអភិវឌ្ឍវិស័យទាំងបីឱ្យរីកចម្រើនថែមទៀតក្នុងឆ្នាំ២០១៨ និងបណ្តាឆ្នាំខាងមុខ។


 

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីបន្តអនុវត្តន៍គោលដៅយុទ្ធសាស្ត្ររបស់ក្រសួងក្នុងបរិបទនៃការប្រែប្រួលដ៏ឆាប់រហ័ស និងកាលានុវត្តភាពថ្មីៗនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងICT យើងបានប្រមើលឃើញថា ពិតជាជួបបញ្ហាប្រឈមជាច្រើនដែលត្រូវខិតខំបន្តដោះស្រាយដូចជា៖

១.យកចិត្តទុកដាក់បន្តការងារកំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់សមត្ថភាព ការបន្តពង្រឹង តួនាទីស្ថាប័នគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងាររបស់ក្រសួងប្រកបដោយ តម្លាភាព គណនេយ្យភាព។ ជម្រុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងសមត្ថភាពការងារ ការបង្កើនអត្រាមន្ត្រីរាជការ និយោជិត ចេះប្រើប្រាស់ប្រព័ន្ធសូហ្វែរ(Software) និងកម្មវិធីមូលដ្ឋានស្របតាមនិន្នាការបច្ចេកវិទ្យា ពិភពលោក និងសេដ្ឋកិច្ចឌីជីថល។

២.ការបង្កើនសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឆ្លើយតបទាន់ពេលទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទំនើប។ ជម្រុញ និងគាំទ្រដល់សកម្មភាពរបស់វិទ្យាស្ថានជាតិរបស់ក្រសួង លើការបំប៉នមន្រ្តីរាជការ ការបណ្តុះបណ្តាលសិស្ស និស្សិត លើមុខជំនាញនៃវិស័យទាំងបី ព្រមជាមួយការខិតខំស្វែងរកប្រភពជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស។

៣.បន្តរៀបចំប្រព័ន្ធប្រៃសណីយ៍ ឱ្យមានលក្ខណះទំនើប ទាន់សម័យ មានស្តង់ដារអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ព្រមជាមួយការពង្រីកសេវាឱ្យដល់គ្រប់មូលដ្ឋាន ភូមិ - ឃុំ។ លើកកម្ពស់ការធ្វើប្រតិបត្តិការបណ្តាញប្រៃសណីយ៍អន្តរជាតិ និងបន្តបង្កើតសេវាថ្មីៗ បន្ថែមទៀតតាមតម្រូវការទីផ្សារ បច្ចុប្បន្ន និងតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានប្រកបដោយ គុណភាព។

៤.បន្តរៀបចំបណ្តាលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនបន្ថែមទៀត។ បន្តពង្រឹងប្រសិទ្ធភាពនៃបញ្ញត្តិកម្ម សម្តៅការគ្រប់គ្រងវិស័យនេះប្រកបដោយប្រសិទ្ធភាព ធានាបាននូវបរិស្ថានប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាពគ្នា តម្លាភាព និងមានទំនុកចិត្ត។ បន្តកសាងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ និង ICT ព្រោះបច្ចុប្បន្នវិស័យ នេះកំពុងមានសក្តានុពលបំផុត ហើយក៏ជាបដិវត្តន៍មួយមានឥទ្ធិពលលើមធ្យោបាយ រស់នៅ របស់ប្រជាជន, ការសិក្សា, ការអនុវត្តការងារ និងការធ្វើអន្តរកម្មរបស់រាជរដ្ឋាភិបាលជាមួយ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល និងបានជួយរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។

៥.បន្តពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ជម្រុញការអភិវឌ្ឍលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង (Backbone Infrastructure) សម្រាប់បម្រើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពិសេសបណ្តាញខ្សែកាប្លិ៍អុបទិកដែលមានសមត្ថភាពខ្ពស់ អាចចូលរួមបម្រើសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដល់បណ្តាញទូរគមនាគមន៍ជនបទ។

៦.បង្កើនលទ្ធភាព និងជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមទាំងការតភ្ជាប់អ៊ីនធឺណេតល្បឿនលឿនងាយស្រួលប្រើប្រាស់ មានតម្លៃសមរម្យដល់ប្រជាជនទូទៅ ពិសេសនៅ តាមតំបន់ឧស្សាហកម្ម-ទេសចរណ៍ និងគ្រឹះស្ថានសិក្សា ដើម្បីបម្រើដល់គោលដៅកសាង ធនធានមនុស្សអប់រំ បណ្តុះបណ្តាល និងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម និងវប្បធម៌។
៧.បន្តរៀបចំក្របខ័ណ្ឌ និងការអភិវឌ្ឍប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិករួមមួយទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព សន្សំសំចៃពេលវេលា និងថវិកា ដោយបន្តពង្រឹងតួនាទីស្ថាប័នបណ្តុះបណ្តាលធនធានមនុស្ស និងកសាងក្របខណ្ឌគតិយុត្តិ។
៨.បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងវិស័យឯកជនជម្រុញលើកទឹកចិត្តការអភិវឌ្ឍវិស័យ ICT ក្នុងការវិនិយោគលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធ ការបញ្ចូលបច្ចេកវិទ្យាថ្មី ការបញ្ជ្រាបការយល់ដឹងអំពី ICT ដល់ទីជនបទ ។ បន្តរៀបចំគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការអនុវត្តកម្មវិធីកាតព្វកិច្ច USO ។

៩.ពង្រឹងការរកចំណូលជូនរដ្ឋតាមរយៈការខិតខំប្រមូលចំណូល ជម្រុញការទារបំណុល ។ បន្តការគ្រប់គ្រងបំណុលរបស់បណ្តាក្រុមហ៊ុន និងប្រតិបត្តិករទាំងអស់ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ពង្រឹងការគ្រប់គ្រងចំណូលឲ្យបានម៉ឹងម៉ាត់ តាមរយៈការត្រួតពិនិត្យតាមដានកាតព្វកិច្ចស្វ័យប្រកាស និងការប្រើប្រាស់ មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាកម្មទូរគមនាគមន៍ (DMC) ដើម្បីបង់ចំណែកនៃផលចំណូល (Revenue Sharing)ឲ្យបានទៀងទាត់តាមច្បាប់ទូរគមនាគមន៍ ។
១០.បន្តពង្រឹងយន្តការសម្របសម្រួល និងកិច្ចសហការជាមួយស្ថាប័ន​ ឯទៀតដែលពាក់ព័ន្ធទាំងស្ថាប័នថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីរួមដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាប្រឈម តាមរយៈយន្តការនៃការពិគ្រោះយោបល់ ព្រោះយើងត្រូវចាត់ទុកថា ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជនពិតជាដៃគូដ៏ស័ក្តិសិទ្ធ និងមិនអាចខ្វះបានក្នុងការកំណត់ទិសដៅ និងធ្វើគ្រប់សកម្មភាព ដើម្បីអភិវឌ្ឍន៍វិស័យទាំងបី ឲ្យទទួលបានជោគជ័យ។

១១.បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងជាមួយស្ថាប័នអន្តរជាតិដើម្បីធ្វើឱ្យវិស័យទូរគមនាគមន៍ និង ICT ដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រ ការកសាងសហគមន៍អាស៊ាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្ស....។ល។

១២.បន្តការផ្សព្វផ្សាយ និងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT។

ឯកឧត្ដមរដ្ឋមន្ត្រីសង្ឈឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីរាជការរបស់ក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ នៅតែជួយគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធបន្តទៀតជាមួយក្រសួងដើម្បីឲ្យក្រសួងអាចឈានទៅសម្រេចបានជោគជ័យនូវផែនការសកម្មភាពការងារឆ្នាំ២០១៨ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យទាំងបី ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានការវិវត្តប្រែប្រួលលឿន និងកំពុងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ស្របតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕














 



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ចូលរួម​សន្និសីទ​អា​ស៊ាន​ស្តីពី​ “5​G​” ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ធំ​ៗ​ចំនួន​៥​ ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ជាស​ហ​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​

​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​​

​​កិច្ចប្រជុំ​ទ្វេភាគី​ ​និង​ពិធី​ចុះហត្ថលេខា​ ​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ ​និង​គមនាគមន៍​ ​វៀតណាម​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

| ថ្ងៃ ពុធ ទី ០៤ ខែ មេសា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 823

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥