ឯកឧត្ដម ​កាន ​ច័ន្ទមេត្តា​ អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺុរ៉ុប​ប្រចាំ​នៅកម្ពុជា​ ជួប​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួង​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ​ឯកឧត្តមបណ្ឌិត​ កាន ច័ន្ទមេត្តា​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺុរ៉ុប​ប្រចាំ​នៅកម្ពុជា​ ដឹកនាំ​ដោយ​លោក​ Arnaud DARC ​ប្រធាន​សភាពាណិជ្ជកម្មអឺុរ៉ុប​ប្រចាំ​នៅកម្ពុជា​ ជួប​ពិភាក្សា​ការងារ​នៅទីស្ដីការ​ក្រសួង​ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សន្ទនា​ជាមួយ​វិស័យ​ឯកជន​ ជាពិសេស​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT) ​នៅ​កម្ពុជា។​

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា បាន​មាន​ប្រសាសន៍​ប្រាប់​គណៈ​ប្រតិភូ​សភាពាណិជ្ជកម្ម​អឺុរ៉ុប​ប្រចាំ​នៅ​កម្ពុជា​អំពី​ភាព​ជោគជ័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​កសាង​លិខិត​បទដ្ឋាន​គតិយុត្ត​ និង​ឯកសារ​តម្រង់​ទិស​ដែលរាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ សម្រេច​បាន​រួមមាន​ ការអនុម័ត​ច្បាប់​ទូរគមនាគមន៍ ​អនុក្រឹត្យ​មួយ​ចំនួន​រួម​មាន​អនុក្រឹត្យ​ស្តីពី​ការ​កំណត់​យន្តការ​សម្រាប់​អនុវត្ត​កម្មវិធី​កាតព្វកិច្ច​សេវា​​សកល​វិស័យ​ទូរ​គមនាគមន៍​ អនុក្រឹត្យស្តីពី​ការកំណត់​យន្តការ​សម្រាប់​គ្រប់គ្រង​ផែនការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវជ្រាវ​ និង​ការអភិវឌ្ឍ​​លើវិស័យទូ​រគមនាគមន៍និង​ព័ត៌មាន​ អនុក្រឹត្យស្តីការ​ផ្តល់ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិការ​លើ​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ និងព័ត៌មាន​ អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌីជីថល ​និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​-បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ​ឆ្នាំ២០២០​ ជាដើម។​ ឯកសារ​ខាងលើនេះ​គឺជាកម្លាំង​ចលករ​មួយ​ដ៏ធំ​ក្នុងការ​អភិវឌ្ឍវិស័យ​ទូរគមនាគមន៍​-បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ (ទ-បគព) ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​។ ​ទន្ទឹមនឹងនេះ ​ឯកឧត្តមបណ្ឌិត​ ក៏បាន​លើក​ពីបញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងការ​ប្រមូល​ផ្តុំ​វិស័យ​ឯកជន​ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​ក្នុងវិស័យ ​ទ-បគព ​ផងដែរ។​ ឯកឧត្តម​ក៏បានលើក​ឡើង​អំពី​កិច្ចការ​ដែល​ក្រសួង​កំពុង​យក​​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា ​និងរៀបចំ​ក្នុង​ការ​អភិវឌ្ឍ​បន្ត​នោះ​គឺសេដ្ឋកិច្ច​ឌីជីថល​។​

ក្នុងកិច្ចពិភាក្សានេះផងដែរ តំណាងសភាពាណិជ្ជកម្មអឺុរ៉ុបប្រចាំ​នៅកម្ពុជា​ក៏បានធ្វើបទ​បង្ហាញ​អំពី​សមិទ្ធផល​ធំៗ​របស់ខ្លួន​ ព្រមទាំង​បាន​សម្តែង​ពីឆន្ទៈ​ក្នុង​ការ​ចូលរួម​ចំណែក​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​ពាក់ព័ន្ធ​នឹង​វិស័យអប់រំ​  សហគ្រិនភាព​ សិក្ខាសាលា​ ឬវេទិកា​ផ្សេងៗ​ផងដែរ។​

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល៕












 


​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ​ទៅ​ទស្សនកិច្ច​ទីតាំង​គម្រោង​សាកល្បង​ ​ភូមិ​ឌី​ជី​ថល​ ​និង​សាខា​ទូរគមនាគមន៍​កម្ពុជា​ ​នៅ​ខេត្ត​តាកែវ​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ ​ទៅ​ទស្សនកិច្ច​ទីតាំង​គម្រោង​សាកល្បង​ ​ភូមិ​ឌី​ជី​ថល​ ​និង​សាខា​ទូរគមនាគមន៍​កម្ពុជា​ ​នៅ​ខេត្ត​តាកែវ​

​សិក្ខាសាលា​ស្តីពី​”​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​” ​

​​សិក្ខាសាលា​ស្តីពី​”​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​”

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​សរសេរ​របាយការណ៍​សិទ្ធិមនុស្ស​ ​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​សរសេរ​របាយការណ៍​សិទ្ធិមនុស្ស​ ​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​គមនាគមន៍​”​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រសួង​គមនាគមន៍​ ​សាធារណរដ្ឋ​ឥណ្ឌា​ ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័យ​គមនាគមន៍​”

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វ​ឌ្ឍន​ភាព​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វ​ឌ្ឍន​ភាព​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

| ថ្ងៃ ចន្ទ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 938

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥