ឯកឧត្ដម ​ត្រាំ អុីវតឹក បាន​អញ្ជើញ​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ​(KT) ​ស្តីពី​ការ​ពង្រឹង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ (ICT)​ នៅ​ប្រទេស​កម្ពុជា​

សាធារណរដ្ឋ​កូរ៉េខាងត្បូង​៖ ថ្ងៃសុក្រ ៩រោច​ ខែមាឃ​ ឆ្នាំរកា ​នព្វស័ក ​ព.ស.២៥៦១​ ត្រូវនឹង​ថ្ងៃទី០៩ ​ខែកុម្ភៈ ​ឆ្នាំ២០១៨​ នៅ​សាធារណ​រដ្ឋកូរ៉េ​ ឯកឧត្ដម ត្រាំ អុីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ តំណាង​ឲ្យ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ អញ្ជើញ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​សាជីវកម្ម​ទូរ​គមនាគមន៍​កូរ៉េ ​(KT)​ ស្តី​ពីការ​ពង្រឹង​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន​ (ICT)​ នៅ​ប្រទេស​កម្ពុជា​ឱ្យ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​។ KT ​គឺជាក្រុម​ហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​ជាង​គេ​មួយ​របស់​រដ្ឋ​ នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ដែល​បាន​នឹង​កំពុង​ផ្តល់​សេវាកម្ម​ជាច្រើន​ផ្នែក​ខាង​វិស័យ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍ ​(Telecoms) ​និង​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ICT)។​ ក្រុម​ហ៊ុន​បាន​បម្រើ​សេវាកម្ម​ខាង​ផ្នែកទូរស័ព្ទអចល័ត​ដល់​ប្រជាជន​ប្រមាណ​ 90% ​និង​អ៊ីន​ធឺណិត​ល្បឿន​លឿន​ដល់​ប្រជាជន​ប្រមាណ ​45%​ នៅ​ទូទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​។ ទន្ទឹម​គ្នា​នេះដែរ​ KT​ បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​របស់​កម្ពុជា​ក្នុង​ការ​ជម្រុញ​កំណែ​ទម្រង់​ និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ក្រុម​ហ៊ុន​ទូរ​គមនាគមន៍​កម្ពុជា​ (TC)​ របស់រដ្ឋ​ តាម​រយៈ​ការ​ផ្តល់​ប្រឹក្សា​ខាង​ផ្នែក​បច្ចេកទេស ​ការ​បញ្ជូន​អ្នក​ជំនាញ​បច្ចេក​ទេស​មាន​បទពិសោធន៍​មក​ប្រទេស​កម្ពុជា ​និងការ​ផ្តល់​ឱកាស​ក្នុង​ការ​សិក្សា​បន្ថែម​លើ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ KT​ ដូចជា ​ប្រព័ន្ធ​ 5G Artificial​ Intelligence ​(AI)​ Internet ​of Things (IoT) ​ជាដើម​។ ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​ដ៏រីករាយ​ និង​ស្និទ្ធ​ស្នាល​បំផុត​៕

ឯកឧត្ដម ​ត្រាំ អុីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍




 


លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុីវ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​០​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

| ថ្ងៃ ពុធ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨

ចំនួនអ្នកអាន 878

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥