​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​

រាជធានី​ភ្នំពេញ​៖​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ ​និស្សិត​កម្ពុជា​ ​៦​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​នេះ​ ​ចូល​ជួប​សម្តែង​ការគួរសម​។​ ​និស្សិត​ទាំង​ ​៦​នាក់​ ​នឹង​ទៅ​សិក្សា​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សកលវិទ្យាល័យ​រដ្ឋ​ល្បី​ៗ​នៅ​ប្រទេស​បារាំង​ ​ផ្នែក​វិទ្យា​សា​ស្រ្ត​ទិន្នន័យ​ ​បច្ចេកវិទ្យា​បណ្តាញ​ទូរគមនាគមន៍​ ​បញ្ញា​សិប្បនិម្មិត​ ​និង​បច្ចេកវិទ្យា​ភាសា​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​សំដែង​នូវ​ការ​អប​អរសាទរ​ចំពោះ​និស្សិត​ទាំង​ ​៦​នាក់​ ​ដែល​ទទួល​បាន​អា​ហា​រូប​ក​ណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ណែនាំ​ដល់​និស្សិត​ទាំងអស់​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ​ ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​រៀនសូត្រ​ឱ្យ​ពូកែ​ ​និង​ធ្វើ​ការស្រាវជ្រាវ​ឱ្យ​បាន​ច្រើន​ ​ព្រោះ​ការរៀនសូត្រ​ទោះបីជា​រៀន​មួយ​ជិវិ​ត​ក៏​ចេះ​មិន​អស់​ដែរ​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​អំពី​ការ​គាំទ្រ​ ​និង​រងចាំ​ស្វាគមន៍​ការ​វិលត្រឡប់​របស់​ជ័យ​លា​ភី​ ​មក​បម្រើ​ការងារ​នៅ​ ​ក្រសួង​ ​និង​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​វិញ​ក្រោយ​បញ្ចប់​ការសិក្សា​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឌី​ជី​ថល​នៅ​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ក៏បាន​ចែករំលែក​ជូន​និស្សិត​ដែល​ត្រូវ​ចេញ​សិក្សា​ទាំងអស់​នោះ​ ​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ ​ឯកឧត្ដម​ ​ក្នុងនាម​ជា​យុវជន​ខ្មែរ​មួយ​រូប​ ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ដំណាក់កាល​ត្រូវ​ចាកចេញ​ពី​គ្រួសារ​និង​មាតុប្រទេស​ ​ដើម្បី​ទៅ​ធ្វើ​ការសិក្សា​នៅ​បរទេស​អស់​រយៈពេល​ជិត​ ​១​០​ឆ្នាំ​ ​ពី​ថ្នាក់​បរិញ្ញាបត្រ​ដល់​ថ្នាក់បណ្ឌិត​។​

​សូម​បញ្ជាក់​ថា​ ​អាហារូបករណ៍​សម្រាប់​និស្សិត​ជ័យ​លា​ភី​ទាំង​ ​៦​រូប​ ​ខាងលើ​ត្រូវ​បាន​ជ្រើសរើស​តាម​យន្ត​ការរៀបចំ​ដោយស្ថាន​ទូត​បារាំង​ ​និង​ប្រើប្រាស់​ថវិកា​រ​មួយ​ផ្នែក​ពី​រដ្ឋាភិបាល​បារាំង​ ​និង​មួយផ្នែកទៀត​ពី​មូលនិធិ​ការ​កសាង​សមត្ថភាព​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ (​មូលនិធិ​ CBR​D​) វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​

-​រូបថត​ដោយ​ ​បូ​ ​ពន្លក​បញ្ញា​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន​



ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

Semtararath | ថ្ងៃ ពុធ ទី ០២ ខែ កញ្ញា ឆ្នាំ ២០២០

ចំនួនអ្នកអាន 284

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥