​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​រសៀល​ថ្ងៃ​ទី​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​កម្ពុជា​ឆ្នាំ​២​០​២​០​ (​Cam​bo​d​i​a​ ​I​C​T​ ​Award​s 2020) ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​២​០​២​០​ (​W​omen​ ​In​ ​T​e​c​h​ ​Award​ 2020) ​ដោយមាន​ការ​អ​ញ្ជី​ញ​ចូលរួម​ពី​លោកជំទាវ​ ​Man​i​k​a​ J​a​in​ ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ឯកឧត្ដម​ ​ឆែម​ ​គាត​ ​រិទ្ធី​ ​រដ្ឋមន្ត្រី​​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ ​ថ្នាក់​ដឹកនាំ​គ្រឹះស្ថានសិក្សា​ ធុ​រ​ជន​ ​និង​អ្នក​បច្ចេកវិទ្យា​ ​ជាច្រើន​រូប​។​

​ថ្លែង​ទៅកាន់​អង្គ​ពិធី​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​គូស​បញ្ជាក់​ថា​ ​ពាន់​រង្វាន់​ទាំងពីរ​ប្រភេទ​នេះ​ ​ត្រូវ​បាន​ផ្តល់​ជូន​ដើម្បី​គាំទ្រ​និង​ជំរុញ​បន្ថែម​ដល់​ន​វា​នុ​វត្ត​ន៍​ប្រកបដោយ​ភាព​ជោគជ័យ​ ​របស់​សហគ្រិន​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ជំរុញ​ឱ្យ​ធុរកិច្ច​ថ្មី​ឌី​ជី​ថល​កម្ពុជា​ ​អាច​ពង្រីក​ខ្លួន​ទៅ​ក្នុង​ឆាក​តំបន់​ ​និង​ឆាក​អន្តរជាតិ​ផង​ដែរ​។​ ​នៅ​ក្នុង​បរិ​ការណ៍​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​បង្ហាញ​ពី​ភាព​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ការ​ដោះស្រាយ​វិបត្តិ​ចំពោះមុខ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ (​I​C​T​)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ ​ទប់​ស្កាត់​ ​នឹង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ចូលរួម​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​និង​ ​ក្រសួង​ស្ថាប័ន​ពាក់​ពាក់​ដើម្បី​ ​ដាក់​ឱ្យ​ប្រើប្រាស់​ជាបន្តបន្ទាប់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​កម្មវិធី​ទូរសព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់​ការអប់រំ​ ​តាម​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ជាដើម​។​

​លើស​ពី​នេះ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​គម្រោង​នៃ​ការ​បង្កើន​ ​សមត្ថភាព​ ​និង​វិសាល​​ភាព​ ​នៃ​វិទ្យាស្ថាន​ ​NIP​TIC​T​ ​ដោយ​ពង្រីក​ការស្រាវជ្រាវ​ ​អភិវឌ្ឍ​ ​និង​ន​វា​នុ​វត្ត​ន៍​ដើម្បី​ ​ជួយ​គាំទ្រ​ដល់​ការ​អនុវត្ត​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​វិទ្យាស្ថាន​នឹង​ផ្តល់​ទី​កន្លែងធ្វើការ​រួម​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ផ្តល់​បរិយាកាស​ការងារ​ដល់​ធុរកិច្ច​បច្ចេកវិទ្យា​ថ្មី​ ​និស្សិត​ ​និង​អ្នកស្រាវជ្រាវ​ ​អាច​ជួបជុំ​​ពិភាក្សា​ ​និង​ ​អភិវឌ្ឍ​ ​គំនិតច្នៃប្រឌិត​ ​និង​បង្កើត​ថ្មី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភាគី​ទាំងអស់​ ​ដែល​ខិត​ខំប្រឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​ជួយជ្រោមជ្រែង​ឱ្យ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ដូចជា​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​វិទ្យាស្ថាន​ ​NIP​TIC​T​, ​ចៅក្រម​, ​Cell​card​, ​Me​t​f​one​, ​Smart​ ​និង​ភាគី​ ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ជាទីបញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​អប​អរសាទរ​ ​និង​ប្រគល់​ជូន​ពានរង្វាន់​ ​និង​លិខិត​សរសើរ​ជូន​ដល់​ក្រុមហ៊ុន​ ​ស្ថាប័ន​ ​និង​បេ​ក្ខ​នារី​ ​ដូច​ខាងក្រោម​៖​

ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​កម្ពុជា​ឆ្នាំ​២​០​២​០​ ​មាន​ ​៥​ ​ប្រភេទ​គឺ​៖​

- ​ពានរង្វាន់​សេវា​រដ្ឋបាល​អេ​ឡិច​ត្រូនិ​ក​ ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (​Best​ ​E​-​Government​ ​Service​ O​f​ ​T​h​e​ ​Year​) ​បាន​ទៅ​ ​លើ​ “​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ (​One​ ​Window​ ​Service​ ​Unit​ ​Service​ ​Delivery​ ​Management​ ​Information​ ​System​)” ​ដែល​ជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទំនើប​របស់​​​ក្រសួងមហាផ្ទៃ​។​

- ​ពានរង្វាន់​បច្ចេកវិទ្យា​ន​វា​នុ​វត្ត​ន៍​សង្គម​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (​Best​ ​Social​ ​Innovation​ O​f​ ​T​h​e​ ​Year​) ​បាន​ទៅលើ​ “​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ ​Data​U ​របស់​ក្រុមហ៊ុន​ ​Mekong​ ​Big​ ​Data​”​។​

- ​ពានរង្វាន់​មាតិកា​ឌី​ជី​ថល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (​Best​ ​Digital​ ​Content​ O​f​ ​T​h​e​ ​Year​) ​បាន​ទៅ​ “​រឿងនិទាន​តា​ឥសី​ (​E​y​ S​e​y​ ​Story​time​) ​របស់​ក្រុមហ៊ុន​ Osj​a​ ​Studio​។​

- ​ពានរង្វាន់​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ឌី​ជី​ថល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (​Best​ ​Digital​ R&​D​ O​f​ ​T​h​e​ ​Year​) ​បាន​ទៅ​ “​Smart​ ​Valve​ ​and​ ​Smart​ ​Pump​” ​នៃ​ ​Smart​ ​Farm​ ​Assistance​ ​ដែល​ជា​គម្រោង​ស្រាវជ្រាវ​របស់​និស្សិត​មួយ​ក្រុម​មកពី​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​

- ​ពានរង្វាន់​ក្រុមហ៊ុន​ផ្តួចផ្តើម​ធុរៈ​កិច្ច​បច្ចេកវិទ្យា​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ (​Best​ ​T​e​c​h​ ​Start​up​ O​f​ ​T​h​e​ ​Year​) ​បាន​ទៅ​ “S​a​l​a​ ​Enrollment​ ​របស់​ក្រុមហ៊ុន​ផ្ដួចផ្ដើម​ធុរៈ​កិច្ច​ S​A​L​A​”​។​

​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ ​២​០​២​០​ ​មាន​ប្រាំ​ប្រភេទ​គឺ​៖​

- ​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ (​Cam​bo​d​i​a​ ​Woman​ ​E​n​t​rep​r​e​n​e​ur ​Award​) ​បាន​ទៅ​ “​លោកស្រី​ ​គង់​ ​សូ​រី​តា​ ​ជា​ស្ថាបនិក​ ​និង​ជា​អគ្គ​នាយិកា​ ​ក្រុមហ៊ុន​ ​Ocean​ ​Technology​ ​Co​., ​L​t​d​.” ​ដែល​ជា​ក្រុមហ៊ុន​នាំចូល​ផលិតផល​ ​G​P​S ​គ្រប់​ប្រភេទ​មកកាន់​ប្រទេស​កម្ពុជា​។​

- ​ពានរង្វាន់​វិស្វករ​ស្រ្តី​ជោគជ័យ​ក្នុង​ជំនាញ​ ​ប​.​គ​.​ព​ (​Cam​bo​d​i​a​ ​Woman​ ​I​C​T​ ​Engineer​ ​Award​) ​បាន​ទៅ​ “​លោកស្រី​បណ្ឌិត​ ​ព្រហ្ម​ ​សុភា​ ​ជា​ប្រធាន​ផ្នែក​ផលិតផល​ ​នៃ​ក្រុមហ៊ុន​ ​So​ram​its​u ​Khmer​ ​Co​.,​L​t​d​.” ​។​

-​ពានរង្វាន់​ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ឬ​សហគមន៍​ (​Cam​bo​d​i​a​ ​Woman​ ​I​C​T​ ​For​ ​Community​ ​Award​) ​បាន​ទៅ​ “​កញ្ញា​ ​ប៉ែន​ ​វ​នា​ត​ ​ជាស​ហ​ស្ថាបនិក​ ​និង​អគ្គ​នាយិកា​ ​នៃ​ក្រុមហ៊ុន​ 606 ​និង​ជា​តំណាង​ថ្នាក់​តំបន់​របស់​កម្មវិធី​ ​T​e​c​h​n​ovation​ ​ប្រចាំ​ប្រទេស​កម្ពុជា​”​។​

- ​ពានរង្វាន់​ស្រ្តី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត​ (​Creative​ ​Digital​ ​Contents​ ​Award​) ​បាន​ទៅ​ “​កញ្ញា​ ​រិទ្ធី​ ​លំអ​រ​ពេជ្រ​ ​ជា​ស្ថាបនិក​ ​និង​អគ្គ​នាយិកា​របស់​ក្រុម​សិល្បៈ​ភ្លើង​គុ​ប​” ​ដែល​ជា​ក្រុម​មួយ​បង្កើត​ឡើង​ដោយ​ផ្តោត​លើ​វប្បធម៌​ ​និង​ប្រពៃណី​។​

- ​ពានរង្វាន់​ពន្លក​ថ្មី​ (​Girl​ ​Innovator​) ​បាន​ទៅ​ “​ប្អូនស្រី​ ​សែ​ស​ ​វន​សារ​ ​អាយុ​១​៨​ឆ្នាំ​ ​បច្ចុប្បន្ន​ជា​និស្សិត​នៅ​ ​L​i​g​e​r ​Leadership​ ​Academy​” ​ដែល​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា​ ​Solar​ ​P​i​ ​Project​ ​ប្រើ​សម្រាប់​បង្រៀន​ ​សិស្ស​នៅ​តាម​ជនបទ​អំពី​បច្ចេកវិទ្យា​កុំព្យូទ័រ​ ​ក្នុង​នោះ​ ​មុខវិជ្ជា​ ​Free​CAD​ (3​D​ ​Design​) ​និង​ ​Scratch​ (​កម្មវិធី​សរសេរ​កូ​ដ​ ​កុំព្យូទ័រ​) ​ត្រូវ​បាន​ដាក់​បង្រៀន​ ​ដល់​សិស្ស​នៅ​អនុវិទ្យាល័យ​ចំនួន​ពី​​​រ​ក្នុង​ខេត្ត​តាកែវ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​ 

-​រូបថត​ដោយ​ ​បូ​ ​ពន្លក​បញ្ញា​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

Semtararath | ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

ចំនួនអ្នកអាន 564

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥