​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​២​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៥​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ឯក​ ​វណ្ណ​ឌី​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​សមាជិក​ ​សមាជិកា​នៃ​ក្រុម​ការងារ​។​

​សេចក្តីព្រាង​ប្រកាស​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ​ធានា​ដល់​ការ​គ្រប់គ្រង​ការ​ធ្វើអាជីវកម្ម​សេវា​បញ្ញើ​ប្រៃសណីយ៍​ ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អន្តរជាតិ​ដើម្បី​លើក​ក​ម្ពស់​ការ​ផ្តល់​សេវា​បញ្ញើ​ប្រៃសណីយ៍​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ស័ក្តិសិទ្ធិ​ភាព​ ​និង​ភាព​ជឿ​ទុកចិត្ត​បាន​របស់​ប្រតិបត្តិ​ករ​ប្រៃសណីយ៍​ក្នុង​ការ​ធ្វើអាជីវកម្ម​ផ្តល់​សេវា​បញ្ញើ​ប្រៃសណីយ៍​ ​ដើម្បី​ការប្រកួតប្រជែង​ប្រកបដោយ​តម្លា​ភាព​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​កៀរគរ​ចំណូល​ថវិកាជាតិ​ ​និង​ធានា​ដល់​ការ​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​។​ ​លើស​ពី​នេះ​ ​សេចក្តីព្រាង​ប្រកាស​នេះ​ ​មាន​គោល​ដៅកំណត់​អំពី​ ​៖​

-​លក្ខខណ្ឌ​ ​និង​នីតិវិធី​សម្រាប់​ ​ដាក់ពាក្យ​ស្នើសុំ​ការ​ផ្ដល់​ ​ការ​បដិសេធ​ ​ការផ្ទេរ​ ​ការ​កែ​សម្រួល​ ​ការ​បន្ត​ ​ការ​ព្យួរ​ ​និង​ការ​ដកហូត​អាជ្ញា​ប​ណ្ណ វិញ្ញា​បន​ប​ត្រ​ ​លិខិតអនុញ្ញាត​ ​ក្នុង​ការ​ធ្វើអាជីវកម្ម​បម្រើ​សេវា​បញ្ញើ​ប្រៃសណីយ៍​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អន្តរជាតិ​។​

-​យន្ត​ការ​ត្រួតពិនិត្យ​ ​និង​វិធានការ​តាមដាន​ការ​អនុវត្ត​លក្ខខណ្ឌ​អាជ្ញា​ប​ណ្ណ វិញ្ញា​បន​ប​ត្រ​ ​និង​លិខិតអនុញ្ញាត​ ​ក្នុង​ការ​ធ្វើអាជីវកម្ម​បម្រើ​សេវា​បញ្ញើ​ប្រៃសណីយ៍​។​

​ជាមួយគ្នា​នេះ​អង្គប្រជុំ​បាន​ស្តាប់​សមាជិក​ដែល​មាន​វត្តមាន​ទាំងអស់​ក្នុង​ការ​ចែករំលែក​នូវ​បទពិសោធន៍​លើ​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​កន្លងមក​ ​ព្រមទាំង​បាន​ពិភាក្សា​ផ្លាស់​ប្តូរយោបល់គ្នា​យ៉ាង​ស៊ី​ជម្រៅ​លើ​ចំណុច​ដែល​បាន​លើកឡើង​ ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ប្រកាស​នេះ​៕​

-​ថតរូប​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​​

​​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​

Semtararath | ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ចំនួនអ្នកអាន 2786

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥