ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

 

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង អនុក្រឹត្យស្តីពីច្រកទ្វារអុីនធើណិតជាតិជាមួយប្រតិបត្តិករទូរគមនាគមន៍នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងប្រាប់អង្គប្រជុំអំពីដើមហេតុចម្បងពីរដែលនាំឲ្យមានសេចក្តីព្រាង អនុក្រឹត្យនេះ។ ដើមហេតុទីមួយគឺ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានចាត់ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំឲ្យមានក្របខណ្ឌគតិយុត្តិច្បាស់លាស់មួយដើម្បីគ្រប់គ្រងច្រកទ្វារអុីនធើណិតជាតិ។ ដើមហេតុទីពីរគឺ អនុក្រឹត្យនេះមានគោលដៅកៀរគចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពក្នុងការតភ្ជាប់ បណ្ដាណអុីនធើណិតនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថ្លែងថា កិច្ចប្រជុំថ្ងៃនេះមាន គោលបំណងទទួលយកធាតុចូលពីប្រតិបត្តិករទូរគមនាគមន៍ ទាំងឡាយដើម្បីធ្វើឲ្យសេចក្តីព្រាង អនុក្រឹត្យនេះកាន់តែភាពប្រសើរឡើង។

ប្រតិបត្តិករទូរគមនាគមន៍បានតាំងសំណួរអំពីបទប្បញ្ញត្តិស្តីពីគុណភាពសេវានិងកម្រៃតភ្ជាប់បណ្តាញ ដែលនឹងត្រូវកំណត់ដោយប្រកាសដោយឡែកបន្ទាប់ពីការចូលជាធរមាននៃសេចក្តីព្រាងអនុក្រឹត្យនេះ។ បន្ថែមពីលើនេះ ប្រតិបត្តិករទូរគមនាគមន៍ក៏បានសុំពេលបន្ថែមដើម្បីពិនិត្យសេចក្តីព្រាងអនុក្រឹត្យនិង ពិភាក្សាជាមួយក្រុមអ្នកបច្ចេកទេសរបស់ក្រសួងផងដែរ។  

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា នឹងមានកិច្ចពិភាក្សាបន្ថែមលើប្រកាសស្តីពីគុណភាពសេវាជាមួយ ប្រតិបត្តិករ ហើយសង្កត់ធ្ងន់ថា កម្រៃតភ្ជាប់បណ្តាញនឹងមានតម្លៃតិច ដើម្បីជៀសវាងការបង្កើតបន្ទុក ហិរញ្ញវត្ថុបន្ថែមលើប្រតិបត្តិករ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអនុញ្ញាតឲ្យក្រុមអ្នកបច្ចេកទេសរបស់ក្រសួង ពិភាក្សាបន្ថែមជាមួយប្រតិបត្តិករលើធាតុចូល និងមតិរបស់ពួកគេ។

-រូបថតដោយ បូ ពន្លកបញ្ញា

-បកប្រែជាភាសាអង់គ្លេសដោយ ថោង សុពីមករា



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

Semtararath | ថ្ងៃ ចន្ទ ទី ០៣ ខែ សីហា ឆ្នាំ ២០២០

ចំនួនអ្នកអាន 2223

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥