​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៣​កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ខា​យ​ ​ឃុន​ហេង​ ​រដ្ឋលេខាធិការ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​) ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ​អៀង​ ​មូលី​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ជា​ប្រធាន​ ​និង​តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង​ ​ស្ថាប័ន​ ​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​ ​សរុប​ជាង​ ​៧​០​គណនី​។​

​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​រៀបចំ​ឡើង​ដើម្បី​ពិនិត្យមើល​រួមគ្នា​នូវ​វឌ្ឍនភាព​ ​សមិទ្ធផល​ ​និង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សម្រាប់​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២​០​២​០​នេះ​។​ ​តាម​របៀបវារៈ​ ​កិច្ចប្រជុំ​ ​បាន​ធ្វើ​បទ​បង្ហាញ​ចំនួន​២​ដែល​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​រួម​មាន​ ​៖​ ​ទី​១​ ​របាយការណ៍​វឌ្ឍនភាព​ជា​ពហុ​វិ​ស​័​យ​នៃ​ការ​ឆ្លើយតប​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​ ​និង​សមិទ្ធផល​ការងារ​ឆមាស​ទី​១​ ​ឆ្នាំ​២​០​២​០​ ​បន្ទាប់ពី​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២​ ​ឆ្នាំ​២​០​១​៩​។​ ​បទ​បង្ហាញ​នេះ​ធ្វើឡើង​ដើម្បី​ឱ្យ​មានការ​យល់​ដឹង​ច្បាស់​ថា​ ​តើ​យើង​បាន​នឹង​កំពុង​សម្រេច​បាន​អ្វីខ្លះ​? ​តើ​នៅ​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ដែល​ត្រូវ​កែ​លម្អ​? ​ទី​២​ ​បទ​បង្ហាញ​ស្តីពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ទូលំទូលាយ​ ​និង​ពហុ​វិ​ស័យ​ឆ្លើយតបនឹង​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​ ​លើក​ទី​៥​ (NS​P​ ​V​) ​និង​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ “​សេចក្តីជូនដំណឹង​លេខ​ ​២​១​៣​ ​ស​ជ​ណ​.​ស​ស​ ​ចុះ​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​១​៩​ ​ស្តីពី​វិធានការ​ក្នុង​ការ​ឆ្លើយតបនឹង​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​អង្គប្រជុំ​នៅ​ពេលនេះ​ ​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​ពុំទាន់​អាច​មាន​មតិ​យោបល់​បាន​នៅឡើយ​ព្រោះ​ពេលវេលា​ខ្លី​ ​ហេតុនេះ​បើសិនជា​មាន​ ​អាច​ធ្វើការ​ផ្ញើ​សារ​តាម​សារ​ អេឡិ​ក​ត្រូនិ​ក​មកកាន់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​បាន​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ​ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​ ​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​ត្រូវ​យកចិត្តទុកដាក់​រៀបចំ​យន្ត​ការ​ឆ្លើយតបនឹង​ជំងឺ​អេដស៍​ពី​អន្តរកាល​ឆ្ពោះទៅ​កាន់​ចីរភាព​ (​From​ ​Transition​ ​to​ ​Sus​t​a​inability​) ​ដែល​តម្រូវ​ឱ្យ​យើង​ពង្រឹង​ការ​គ្រប់គ្រង​ផង​ ​និង​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ការ​ (​From​ ​Management​ ​to​ ​Leadership​) ​នៅ​ក្នុង​ស្ថាប័ន​នៅ​មូលដ្ឋាន​ដែល​ជា​ ​សមត្ថកិច្ច​ខ្លួន​ ​ហើយ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​លទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ចប្រជុំ​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ ​ដែល​នឹង​ផ្តល់​ទៅដល់​ក្រុម​ការងារ​បច្ចេកទេស​ ​អាច​​​យកទៅ​ប្រើប្រាស់​ក្នុង​ការ​បន្ត​អនុវត្ត​ការងារ​ ​ឆ្លើយតប​ទៅ​នឹង​ការ​រាលដាល​មេរោគ​អេដស៍​ ​និង​ជំងឺ​អេដស៍​ ​នៅ​ក្នុងរយៈពេល​៦​ខែ​ចុង​ឆ្នាំ​២​០​២​០​ ​ទៅតាម​អនុសាសន៍​ដែល​នឹង​ ​ផ្តល់​ជូន​ក្នុង​សម័យប្រជុំពេញអង្គ​នា​ពេលនេះ​ ​ហើយ​ការប្រជុំ​លើក​ទី​២​នៅ​ចុង​ឆ្នាំ​ ​យើង​នឹង​មានឱកាស​បាន​ជជែក​ពិភាក្សា​ដោយ​ផ្ទាល់​៕​

-​រូបថត​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​​

​​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​

Semtararath | ថ្ងៃ ពុធ ទី ២២ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 2604

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥