​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​២​កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ហ៊ួ​ត​ ​ចាន់​យ៉ា​រ៉េត​ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃ​ស​ណី​យ៍ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​សមាជិក​ ​សមាជិកា​ ​នៃ​ក្រុម​ការងារ​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ​ដើម្បី​ពិភាក្សា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃ​ស​ណី​យ៍ ​អង្គប្រជុំ​បាន​ឯកភាព​លើ​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​នេះ​៖​

​១​.​រៀបចំផែនការ​សកម្មភាព​ ​និង​របៀបរបប​ការងារ​ ​។​

​២​.​អង្គប្រជុំ​បាន​ឯកភាព​ ​ពិនិត្យ​កែ​សម្រួល​លើ​ ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃ​ស​ណី​យ៍ ​ថ្មី​ ​ដើម្បី​ជំនួស​ ​ច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​ ​ឆ្នាំ​២​០​០​២​ ​ស្របតាម​បច្ចុប្បន្នភាព​នៃ​ការ​វិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ថ្មី​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ ​ដែល​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ ​បាន​រៀបចំ​ជា​សេចក្តីព្រាង​ ​និង​ដាក់​ជូន​ក្រុម​ការងារ​សម្រាប់​ពិភាក្សា​ ​។​

​៣​.​ក្រុម​ការងារ​ធ្វើការ​សិក្សាស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​នានា​ ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (​Asian​-​Pacific​ ​Postal Union​ - ​A​P​P​U) ​និង​ ​សហភាព​ប្រៃសណីយ៍​សកល​ (​Universal Postal Union​-​UP​U) ​សម្រាប់​ជា​ធាតុ​ចូលក្នុង​ការ​កសាង​ច្បាប់​ស្តីពី​វិស័យ​ប្រៃសណីយ៍​។​ ​ជាមួយគ្នា​នេះ​អង្គប្រជុំ​បាន​ស្តាប់​សមាជិក​ដែល​មាន​វត្តមាន​ទាំងអស់​ក្នុង​ការ​ចែករំលែក​នូវ​បទពិសោធន៍​លើ​ការ​អនុវត្ត​ការងារ​កន្លងមក​ ​ព្រមទាំង​បាន​ពិភាក្សា​ផ្លាស់​ប្តូរយោបល់គ្នា​យ៉ាង​ស៊ី​ជម្រៅ​លើ​ចំណុច​ដែល​បាន​លើកឡើង​ ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​នូវ​ច្បាប់​ស្តីពី​វិ​ស័​យ​ប្រៃសណីយ៍​ថ្មី​នេះ​៕​

-​រូបថត​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

​-បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​​

​​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​

Semtararath | ថ្ងៃ អង្គារ ទី ២១ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 400

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥