​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​

​ខេត្ត​កែប​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​១​០​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នៅ​សាលាខេត្ត​កែប​ ​ឯកឧត្តម​ ខា​យ​ ​ឃុន​ហេង​ ​រដ្ឋលេខាធិការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ ​លោក​ ​ហេង​ ​ប្រាណ​ ​ជា​ប្រធាន​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កែប​ ​ជំនួស​លោក​ ​សា​ម​ ណូ​ក​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ចូលនិវត្តន៍​។​ ​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​សំ​ ​សារី​ន​ ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ឯកឧត្តម​ ​សោម​ ​ពិសិដ្ឋ​ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កែប​ ​មន្ត្រី​រាជការ​នៅ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ ​និង​មន្ត្រី​រាជការ​នៃ​បណ្តា​មន្ទីរ​-​អង្គភាព​ ​ជុំវិញ​ខេត្ត​ ​មាន​ចំនួន​ប្រមាណ​ ​១​៨​០​នាក់​។​

​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​ដោយ​វិសាលភាព​នៃ​ការ​រីក​ចម្រើន​ខាង​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​l​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្រសួង​បាន​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់គ្រង​ ​សម្របសម្រួល​ការងារ​លើ​វិ​ស័យ​ទាំងនោះ​ ​ក៏ដូចជា​ការ​រក្សា​ ​ការពារ​នូវ​សុខ​សុវត្ថិភាព​ ​ប្រជាពលរដ្ឋ​ ​សន្តិសុខ​ជាតិ​ ​ក៏ដូចជា​ពង្រឹង​យន្ត​ការ​នៃ​ការ​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ​។​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បន្ត​ទៀត​ថា​ ​នៅ​អាណត្តិ​ទី​៦​ ​នេះ​ ​ក្រសួង​នឹង​កែ​សម្រួល​រចនា​ស​ម្ព័ន្ធ ​និង​បង្កើត​អង្គភាព​ជំនាញ​មួយ​ចំនួន​បន្ថែម​ទៀត​ ​លើ​វិ​ស័យ​ជា​ចម្បង​ ​ហើយនឹង​ត្រូវ​ពិនិត្យ​ជ្រើសរើស​សមាសភាព​មន្ត្រី​រាជការ​ជំនាញ​ដើម្បី​គ្រប់គ្រង​ ​ដឹកនាំ​ ​និង​បំ​ពេញការ​ងារ​ទាំងនោះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏បាន​ផ្តាំផ្ញើ​ដល់​លោក​ ​ហេង​ ​ប្រាណ​ ​ប្រធានមន្ទីរ​ ​ដែល​ត្រូវ​បាន​តែងតាំង​ ​សូម​មានស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​ការងារ​ប្រចាំថ្ងៃ​ឱ្យ​បាន​ល្អ​ ​និង​សូម​ធ្វើការ​ដោយមាន​កិច្ច​សហការ​ ​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ឋានានុក្រម​ ​ដើម្បី​បង្កើន​នូវ​ទំនាក់ទំនង​ល្អ​ ​ការសិក្សា​រៀនសូត្រ​ ​ដកស្រង់​ ​បង្កើន​បទពិសោធន៍​ ​និង​ចំណេះ​ដឹង​វិជ្ជាជីវៈ​ថ្មីៗ​បន្ថែម​ទៀត​។​ ​ម្យ៉ាងទៀត​ ​ក៏​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​មន្ត្រី​ថ្នាក់ក្រោម​ ​ដោយ​ដើរតួ​រ​ជា​អ្នកដឹកនាំ​ ​សម្របសម្រួល​ការងារ​ ​និង​ធ្វើខ្លួន​ឱ្យ​បានជា​គ​ម្រូ​ល្អ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ ​ដោយ​ស្មារតី​ទទួលខុសត្រូវ​។​ ​ជា​រួម​មន្ត្រី​រាជការ​ទាំងអស់​ ​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវ​គោរព​ទៅតាម​អភិក្រម​ទាំង​០​៥​ ​របស់​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​រួម​មាន​ ​ឆ្លុះកញ្ចក់​ ​ងូតទឹក​ ​ដុសក្អែល​ ​ព្យាបាល​ ​និង​វះកាត់​ ​និង​ត្រូវ​គោរព​ទៅតាម​ក្រឹត្យក្រម​នៃ​ច្បាប់​ ​និង​ត្រូវ​មាន​ឥរិយាបថ​បំ​ពេញការ​ងារ​រួម​មាន​ ​ឆ​ន្ទះ​ម្ចាស់ការ​ ​ភក្តីភាព​ចំពោះ​ការងារ​ ​និង​មនសិការ​វិជ្ជាជីវៈ​៕​

-​រូបថត​ដោយ​ ​ជី​វ​ ​យ៉ាង​

-​បកប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

Semtararath | ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 509

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥