​កិច្ចប្រជុំ​ស្តីពី​ ​ផែនការ​សកម្មភាព​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ ​៨​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ឯក​ ​វណ្ណ​ឌី​ ​រដ្ឋលេខាធិការ​ ​និង​ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រចាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​(​ក្រសួង​ ​ប​.​ទ​.) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​ផែនការ​សកម្មភាព​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​របស់​​​ក្រសួង​ ​ប​.​ទ​. ​សម្រាប់​ជា​ធាតុ​ចូល​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២​០​១​៩​-​២​០​២​៣​ ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​អស់លោក​ ​ដែល​ជា​សមាសភាព​ក្រុម​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រចាំ​ក្រសួង​ ​ប​.​ទ​. ​។​

​ក្រោយ​ពី​បាន​ធ្វើការ​ពិភាក្សាគ្នា​រួចមក​អង្គប្រជុំ​សម្រេច​បាន​ ​តារាង​ផែនការ​សកម្មភាព​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​របស់​​​ក្រសួង​ ​ប​.​ទ​. ​សម្រាប់​ជា​ធាតុ​ចូល​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ​២​០​១​៩​-​២​០​២​៣​ ​ដែល​ក្រសួង​ ​ប​.​ទ​.​មាន​សកម្មភាព​ជា​អាទិភាព​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

- ​បន្ត​និរន្តរភាព​សេវា​អុី​ន​ធឺ​ណិ​ត​ ​និង​សេវា​រដ្ឋាភិបាល​អេ​ឡិច​ត្រូនិ​ក​ ​និង​បន្ត​ការងារ​គ្រប់គ្រង​ថែទាំ​ម​ជ្ឍ​មណ្ឌល​ទិន្នន័យ​

- ​បន្ត​និរន្តរភាព​នៃ​ដំណើរការ​របស់​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​របស់​រាជរដ្ឋាភិបាល​

- ​បង្កើត​សេវា​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​ ​និង​គ្រោះ​មហន្តរាយ​ពាក់ព័ន្ធ​លើ​វិ​ស័យ​ (​សុខាភិបាល​ ​សន្តិសុខ​សណ្តាប់ធ្នាប់​ ​ជួញ​ដូរ​មនុស្ស​ ​ក្រសួងការងារ​ ​ចរាចរ​ផ្លូវគោក​ ​អំពើពុករលួយ​)

- ​រៀបចំ​ចុះ​អនុស្សរណៈ​យោគយល់​ (​M​oU) ​លើ​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​បម្រើ​សេវា​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​T​-​I​C​T​)​នានា​ ​ជាមួយ​ទូរគមនាគមន៍​កម្ពុជា​ (​T​.C)

- ​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ ​វៃ​ឆ្លាត​ ​និង​រឹង​មាំ​ ​ឆ្លើយតបនឹង​គ្រោះ​មហន្តរាយ​

- ​រៀបចំផែនការ​ហ្វ្រេ​កង់​ស៍​វិទ្យុ​សម្រាប់​សកម្មភាព​ការងារ​ឆ្លើយតប​ ​និង​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​ ​និង​ស្របតាម​និយាម​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (​IT​U)

- ​បង្ការ​និង​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​គ្រោះ​ទឹកជំនន់​ ​ភ្លើងឆេះ​ព្រៃ​ ​ខ្យល់ព្យុះ​ ​ភ្លៀង​ធំ​ ​បាក់​ដី​ ​មក​លើ​វិ​ស័យ​ប្រៃសណីយ៍​

- ​បង្ការ​និង​កាត់បន្ថយ​ហា​និ​ភ័យ​ ​ពី​ការ​ចរាចរ​គ្រឿងញៀន​ ​និង​អំពើ​ភេរវកម្ម​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ ​៕​

-​ថតរូប​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ទៅ​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

Semtararath | ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 579

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥