​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ​Am​p​hay​ ​KIND​A​V​ON​G​ ​ឯកអគ្គរដ្ឋទូត​ឡាវ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​រាជធានី​ភ្នំពេញ​ ​៖​ ​រសៀល​ថ្ងៃ​ច័ន្ទ ​៨​រោច​ ​ខែ​អាសាឍ​ ​ឆ្នាំ​ ​ជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​Am​p​hay​ ​KIND​A​V​ON​G​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិត​ឡាវ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួង​ ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​ការងារ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​កែ​ទម្រង់​និង​កំពុង​ធ្វើ​ ​ក្នុង​នោះ​ការងារ​ជា​អាទិភាព​មួយ​ចំនួន​រួម​មាន​៖​ ​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ក៏ដូចជា​ការរៀបចំ​គោល​នយោបាយ​និង​បទដ្ឋាន​គតិយុត្ត​នានា​ដើម្បី​ការ​ត្រៀម​ខ្លួន​សម្រាប់​បច្ចេកវិទ្យា​ឌី​ជី​ថល​ថ្មីៗ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ថ្លៃ​ង​អំណរគុណ​ចំពោះ​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​ដែល​បាន​សម្របសម្រួល​ ​និង​រៀបចំ​ដល់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​កន្លងមក​នេះ​ ​នៅ​សាធារណរដ្ឋ​ប្រ​ធិ​ប​តេយ្យ​ប្រជាមានិត​ឡាវ​ ​។​

​ឯកឧត្តម​ ​Am​p​hay​ ​KIND​A​V​ON​G​ ​បាន​ជម្រាប​អំពី​ការ​ប៉ះពាល់​នៃ​ការ​រាតត្បាត​វី​រ៉ុ​ស​កូ​វី​ដ​-​១​៩​ ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ ​ជាពិសេស​វិ​ស័យ​ទេសចរណ៍​ វិ​ស័យ​ពាណិជ្ជកម្ម​ ​និង​វិ​ស័​យ​អប់រំ​ ​ជាដើម​ ​ហើយក៏​បាន​ថ្លែង​អំណរគុណ​ដល់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដែល​បាន​ផ្តល់​អាហារ​រូប​ក​ណ៍​ដល់​ភាគី​ឡាវ​ ​ដែល​នឹង​អនុវត្ត​នៅ​ឆ្នាំ​២​០​២​១​ ​នា​ពេល​ខាងមុខនេះ​ ​ព្រមទាំង​បាន​អប​អរសាទរ​ចំពោះ​ការ​ឡើង​កាន់​តំណែង​របស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​សង្ឃឹម​ជឿជាក់​ថា​ ​ជាមួយ​ការ​​​ដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​មិត្តភាព​និង​ទំនាក់ទំនង​រវាងប្រទេស​យើង​ទាំងពីរ​នឹង​ត្រូវ​បាន​ពង្រីក​និង​ពង្រឹង​បន្ថែម​មួយ​កំរិត​ទៀត​ ​ពិសេស​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ក្របខណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

-ថតរូបដោយ បូ ពន្លកបញ្ញា

-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន



ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”​

​​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ០៩ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 308

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥