​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​០​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោកជំទាវ​ ​ទេព​ រ៉ូ​ដា​ ​អនុរដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​សមាជិក​ ​សមាជិកា​ ​នៃ​ក្រុម​ការងារ​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ ​ដើម្បី​ពិភាក្សា​រៀបចំ​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​ ​ដែល​ជា​ការងារ​សំខាន់​និង​ចាំបាច់​ ​តម្រូវ​ឱ្យ​មាន​និយាម​ច្បាស់លាស់​សម្រាប់​វាស់វែង​គុណភាព​នៃ​ការ​ផ្តល់​សេវា​ ​និង​បង្កើន​ភាព​ជឿជាក់​ដល់​អ្នកប្រើប្រាស់​សេវា​ប្រៃសណីយ៍​។​ ​អង្គប្រជុំ​បាន​ឯកភាព​លើ​ពីរ​ចំណុច​សំខាន់​ដូច​ខាងក្រោម​៖​

​១​.​ផែនការ​សកម្មភាព​ ​និង​របៀបរបប​ធ្វើការងារ​។​

​២​.​យល់ព្រម​ទទួលយក​សេចក្តីព្រាង​បឋម​ដែល​លោកជំទាវ​ប្រធាន​ក្រុម​ការងារ​ ​និង​ ​លោកជំទាវ​ ​ម៉ី​ ភឿ​ង​ ​បាន​តាក់តែង​រួច​សម្រាប់​ពិនិត្យ​ពិភាក្សា​កែ​សម្រួល​ក្នុង​កិច្ចប្រជុំ​បន្ត​ទៀត​។​

​ជាមួយគ្នា​នេះ​អង្គប្រជុំ​បាន​ស្តាប់​សមាជិក​ដែល​មាន​វត្តមាន​ទាំងអស់​ក្នុង​ការ​ចែករំលែក​នូវ​បទពិសោធន៍​លើ​ការ​អនុវត្ត​ការងារ​គ្រប់គ្រង​កន្លងមក​ ​ព្រមទាំង​បាន​ពិភាក្សា​ផ្លាស់​ប្តូរយោបល់គ្នា​យ៉ាង​ស៊ី​ជម្រៅ​លើ​ចំណុច​ដែល​បាន​លើកឡើង​ ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​ប្រកាស​នេះ​៕​

-​រូបថត​​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ទៅ​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន​



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

Semtararath | ថ្ងៃ អង្គារ ទី ០៧ ខែ កក្កដា ឆ្នាំ ២០២០

ចំនួនអ្នកអាន 691

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥