​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​រាជធានី​ភ្នំពេញ​ ​៖​ ​នៅ​រសៀល​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​។​ ​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​ចំពោះ​វត្តមាន​របស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ​និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ចំណងមិត្តភាព​ដ៏​យូរអង្វែង​ ​និង​ការចូលរួម​របស់​សាធារណរដ្ឋ​បារាំង​ ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​បាន​អប​អរសាទរ​ចំពោះ​ការ​ឡើង​កាន់​តំណែង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​បាន​ជម្រាប​ជូន​ពី​កិច្ច​សហប្រតិបត្តិការ​ដែល​បារាំង​បាន​និង​កំពុង​ធ្វើ​នៅ​កម្ពុជា​ ​ពិសេស​ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​ ​និង​ការស្រាវជ្រាវ​។​ ​លោកជំទាវ​អគ្គរដ្ឋទូត​ បាន​ជម្រាប​ជូន​ពី​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​ធ្វើជា​មួយ​វិទ្យាស្ថាន​ជាតិ​NIP​TIC​T​ ​ដែល​បាន​រួមគ្នា​ក្នុង​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ ​នៅ​ប្រទេស​បារាំង​ ​ក៏ដូចជា​ការ​គ្រោង​ដាក់​ស្តង់​ពិព័រណ៍​របស់​French​ ​T​e​c​h​ ​ដែល​ជា​បណ្តុំ​នៃ​ក្រុមហ៊ុន​បារាំង​ ​ក្នុង​ពិព័រណ៍​Digital​ ​Cam​bo​d​i​a​ ​នៅ​ពេល​ខាងមុខ​ផង​ដែរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​ការងារ​អាទិភាព​នានា​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​តម្រូវ​ការ​នៃ​ជំនួយ​ផ្នែក​បច្ចេកទេស​របស់​បារាំង​ ​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ពិសេស​លើ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ពី​ការងារ​ដែល​ក្រសួង​បាន​និង​កំពុង​យកចិត្តទុកដាក់​នា​ពេល​បច្ចុប្បន្ន​ ​ក្នុង​នោះ​រួម​មាន​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ការរៀបចំ​ឌី​ជី​ថល​នី​យ​កម្ម​ក្រសួង​ ​ការ​ ​បណ្តុះបណ្តាល​ ​កសាង​សមត្ថភាព​ម​ន្រ្តី ​រាជការ​ ​នៅ​ក្រសួង​ ​និង​នៅ​តាម​ ​មន្ទីរ​ខេត្ត​ ​ការរៀបចំ​ច្បាប់​ស្តី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុងឆ្នាំនេះ​។​

-​រូបថត​ដោយ​ ​បូ​ ​ពន្លក​បញ្ញា​

-​អត្ថបទ​ដោយ​ ​ហ៊​ន​ ​ធារ៉ា​

-​បកប្រែ​ទៅ​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន​



​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

Semtararath | ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 240

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥