​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ ​លោក​ ​លោកស្រី​ ​ជា​មន្ត្រី​ជំនាញ​របស់​​​ក្រសួង​ ​និង​គ្រប់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​។​

​គោលបំណង​ជា​យុទ្ធសាស្ត្រ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សម្រាប់​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​គឺ​ដើម្បី​បន្ត​អភិវឌ្ឍ​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ព្រមទាំង​សកម្មភាព​ជា​អាទិភាព​ ​រួម​មាន​៖​ ​ជំរុញ​ការប្រើប្រាស់​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ទូរគមនាគមន៍​ (​D​M​C) ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ប្រមូល​ចំណូល​, ​រៀបចំ​គោល​នយោបាយ​ ​ផែនការ​យុទ្ធសាស្ត្រ​ ​ផែនការ​សកម្មភាព​ ​សម្រាប់​អភិវឌ្ឍ​វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​ឌី​ជី​ថល​, ​រៀបចំ​ឯកសារ​គតិយុត្ត​ជា​មូលដ្ឋាន​ ​សម្រាប់​គាំទ្រ​ការ​គ្រប់គ្រង​វិ​ស័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​, ​ការ​កសាង​សមត្ថភាព​មន្ត្រី​, ​ការរៀបចំ​ ​Application​ ​សម្រាប់​ការ​ផ្តល់​សេវា​សាធារណៈ​ On​line​ ​និង​ដំណើរការ​ច្រកចេញ​ចូល​តែមួយ​, ​គ្រប់គ្រង​ ​និង​ប្រមូល​ចំណូល​ពី​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ ​តាមរយៈ​ដកហូត​អាជ្ញា​ប​ណ្ណហ្វ្រេ​កង់​ស៍​ទំនេរ​ដែល​មិនបាន​ប្រើប្រាស់​ ​ព្រមទាំង​ដាក់​ឱ្យ​ដេញថ្លៃ​ហ្វ្រេ​កង់​ស៍​ទំនេរ​ ​និង​មាន​តម្រូវ​ការ​, ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ឱ្យ​បាន​ពេញលេញ​ ​និង​ពន្លឿន​បញ្ចប់​បទ​ប្បញ្ញត្តិ​គាំទ្រ​, ​ពង្រឹង​ការ​ទប់​ស្កាត់​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​, ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ពន្លឿន​បញ្ចប់​បទ​ប្បញ្ញត្តិ​គាំទ្រ​, ​ជំរុញ​ការ​កែប្រែ​គោល​នយោបាយ​ជាតិ​អុី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ ​និង​ជំរុញ​កា​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​២​៤​៕​

-​រូបថត​ ​និង​អត្ថបទ​ដោយ​ ​ព​ត​ ​សែម​តារា​រដ្ឋ​

-​បកប្រែ​ទៅជា​ភាសា​អង់គ្លេស​ដោយ​ ​ថន​ ​សុធា​រិន​



​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​

​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​​

​​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​

កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត​

​កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត

​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​​

​​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​

​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​​

​​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 344

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥