​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

 

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​ ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​បាន​និង​កំពុង​ចូលរួម​ដល់​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ ​ពិសេស​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដែល​សាធារណរដ្ឋ​កូរ៉េ​មានការ​រីក​ចម្រើន​នាំមុខ​គេ​នៅ​លើ​ពិភពលោក​។​ ​ក្រោម​ការ​​​ដឹកនាំ​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ជឿជាក់​ ​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ ​កម្ពុជា​-​កូរ៉េ​ ​នឹង​ត្រូវ​បាន​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​ ​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។​

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិការ​របស់​កូរ៉េ​ជាមួយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​លើ​ ​គម្រោង​ជាច្រើន​ ​រួម​មានការ​ផ្តល់​ការ​គាំទ្រ​ដល់​ការ​បង្កើត​អនុក្រឹត្យ​ស្តីពី​ហត្ថលេខា​ឌី​ជី​ថល​ ​គម្រោង​ស្តីពី​ការ​ការ​គ្រប់គ្រង​និង​បែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍ ​គម្រោង​ស្តីពី​ការ​បង្កើត​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​គម្រោង​ស្តីពី​ថ្នាល​ទំនាក់ទំនង​បម្រើ​ដល់​ការអប់រំ​ពី​ចម្ងាយ​ជាមួយ​ជាដើម​។​ ​គម្រោង​ថ្នាល​ទំនាក់ទំនង​បម្រើ​ដល់​ការអប់រំ​ពី​ចម្ងាយ​នេះ​ ​គឺជា​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​កូរ៉េ​ ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​១​២​ ​លាន​ដុល្លារ​ ​សម្រាប់​រយៈពេល​៣​ឆ្នាំ​ ​ហើយនឹង​ត្រូវ​អនុវត្ត​ ​ដោយមាន​ការចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ ​និង​ក្រសួង​ព័ត៌មាន​ផង​ដែរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​ការងារ​ដែល​ក្រសួង​បាន​នឹង​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ពិសេស​ ​ទាក់ទង​នឹង​ការ​ជំរុញ​ការ​កសាង​បទដ្ឋាន​គតិយុត្ត​ ​មាន​ដូចជា​ច្បាប់​ស្តីពី​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​ការ​ធ្វើ​ឌី​ជី​ថល​នី​យ​កម្ម​ផ្ទៃក្នុង​ក្រសួង​ ​ការរៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ជាដើម​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ទៅកាន់​ភាគី​កូរ៉េ​ ​ក្នុង​ការ​ផ្តល់​នូវ​អ្នកជំនាញ​ ឱ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ​នៅ​ក្នុង​គម្រោង​នីមួយៗ​ ​ដើម្បី​ផ្តល់​ការ​ពិគ្រោះ​យោបល់​ ​និង​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​។​



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

Semtararath | ថ្ងៃ អាទិត្យ ទី ២១ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 232

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥