​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​និង​សង្ឃឹម​ជឿជាក់​ថា​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ទាំងពីរ​​​ដែល​មានស្រាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ ​ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ ​ហិរញ្ញប្បទាន​ឥត​សំណង​ ​និង​ឥណទាន​សម្បទាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៅ​កម្ពុជា​ ​ក៏ដូចជា​វិ​ស​័​យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​នូវ​ការងារ​អាទិភាព​មួយ​ចំនួន​របស់​​​ក្រសួង​ដូចជា​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​, ​ការរៀបចំ​ឌី​ជី​ថល​នី​យ​កម្ម​ក្រសួង​, ​ការ​បណ្តុះបណ្តាល​កសាង​សមត្ថភាព​ម​ន្រ្តី​រាជការ​នៅ​ក្រសួង​និង​នៅ​តាម​ម​ន្ទី​ខេត្ត​, ​ការ​ជ្រើសរើស​ក្រុម​អ្នក​បច្ចេកវិទ្យា​វ័យក្មេង​ ​និង​ការ​ចាប់ផ្តើម​ដាក់​ឱ្យ​ដំ​ណើ​ការ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ (5​G​) ​នា​ពេល​ខាងមុខ​។​

ឯកឧត្តម​ឯកអគ្គរាជទូត​ ​M​I​KAM​I​ ​Ma​s​a​h​i​ro ​បាន​ជម្រាប​អំពី​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិ​ស័យ​ ​រវាងប្រទេស​ទាំងពីរ​ ​កម្ពុជា​-​ជប៉ុន​ ​ដែល​បាន​នាំមក​នូវ​សមិទ្ធផល​ ​ប្រកបដោយ​ផ្លែផ្កា​ជាច្រើន​ ​ទាំង​ក្នុង​វិ​ស័យ​សាធារណៈ​ ​និង​វិ​ស័​យ​ឯកជន​។​ ​ឯកឧត្តម​ឯកអគ្គរាជទូត​បាន​កត់​សម្គាល់​អំពី​សារសំខាន់​នៃ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្នុង​ការចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ ​ជាពិសេស​ក្នុង​បរិ​បទ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ពិសេស​ការ​​​ដឹកនាំ​មាន​ទស្សនវិស័យ​ច្បាស់លាស់​របស់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​និង​សង្ឃឹម​ថា​ចំណង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំង​ពី​​​រ​កាន់តែ​ល្អ​ប្រ​សើរ​ ​និង​ទទួល​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ ​ជាពិសេស​សម្រាប់​វិ​ស​័​យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​

​ជា​ការ​ឆ្លើយតបនឹង​សំណើ​របស់​មិត្ត​ជប៉ុន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​តំណាង​ប្រទេស​ជប៉ុន​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​របស់​សហភាព​ប្រៃសណីយ៍​សកល​ (​Universal Postal Union​--​UP​U) ​និង​បេក្ខភាព​ក្នុង​សហគមន៍​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ី​ភិ​ក​ (​Asia​-​Pacific​ ​T​e​l​e​community​ --​APT​) ​នា​ពេល​ខាងមុខ​ផង​ដែរ​។



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ០៤ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 426

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥