ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​រសៀល​ថ្ងៃ​ទី​២​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​ ​កិច្ចប្រជុំ​នេះ​ផ្តោត​ជា​សំខាន់​លើ​ការ​បង្ហាញ​ពី​ការងារ​កំណែ​ទម្រង់​ ​ការ​កែ​សម្រួល​នីតិវិធី​ការងារ​ ​ការ​បង្កើត​ក្រុម​ការងារ​រៀបចំ​គោល​នយោបាយ​សំខាន់​ៗ​ ​ដែល​បាន​ដាក់​ចេញ​កន្លងមក​ ​និង​បញ្ហា​ផ្សេងៗ​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​កំណែ​ទម្រង់​នីតិវិធី​រដ្ឋបាល​ផ្ទៃក្នុង​ក្រសួង​ ​និង​នីតិវិធី​បង្កើត​ការ​ប្រមូល​ចំណូល​ជាពិសេស​ចំណែក​នៃ​ផល​ចំណូល​ ឱ្យ​បាន​ត្រឹមត្រូវតាម​ច្បាប់​ទូរគមនាគមន៍​។​ ​ដើម្បី​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​មន្ត្រី​រាជការ​ ​ក្រសួង​រៀបចំ​ផ្លាស់ប្តូរ​ការ​បើកប្រាក់​រង្វាន់​លើកទឹកចិត្ត​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន​ (​ការ​សរុប​ប្រាក់​រង្វាន់​ចំនួន​២​ខែ​ ​ហើយ​បើក​ផ្តល់​ជូន​រៀងរាល់​២​ខែ​ម្តង​) ​ទៅជា​ការ​បើកប្រាក់​រង្វាន់​ជា​រៀងរាល់​ខែ​វិញ​ ​និង​ផ្តល់​ប្រាក់​រង្វាន់​សម្រាប់​ជួយឧបត្ថម្ភ​ជីវភាព​បន្ថែម​ជូន​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​និង​មន្ត្រី​កិច្ចសន្យា​ទាំងអស់​ ​ដែល​បំ​ពេញការ​ងារ​នៅ​រដ្ឋបាល​កណ្តាល​នៃ​ក្រសួង​ ​ចំនួន​ ​៤​០​.​០​០​០​ (​បួន​ម៉ឺន​) ​រៀល​ ​ជា​រៀងរាល់​ខែ​ ​និង​នៅ​គ្រប់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ ​ចំនួន​ ​២​០​.​០​០​០​ (​ពីរ​ម៉ឺន​) ​រៀល​ ​ជា​រៀងរាល់​ខែ​ ​ដោយ​ចាប់​អនុវត្ត​ពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នេះ​តទៅ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឱ្យ​កែ​សម្រួល​និង​រៀបចំ​បទ​ប្បញ្ញត្តិ​បន្ថែម​ ​ព្រមទាំង​បង្កើត​ “​ច្រកចេញ​ចូល​តែមួយ​” ​ដើម្បី​បង្កើន​ល្បឿន​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​ឆាប់រហ័ស​ ​មាន​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​អ្នកប្រើប្រាស់​សេវា​ក្នុង​វិ​ស​័​យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​ ​ក្រុម​ការងារ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​តម្រូវ​ការបន្ទាន់​ដូចជា​សេចក្តីព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​, ​ឌី​ជី​ថល​នី​យ​កម្ម​ក្រសួង​, ​ការ​គ្រប់គ្រង​និង​បែងចែក​ហ្វ្រេ​កង់​ស៍ ​និង​ការសិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ (​E​-​Learning​) ​ជាដើម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​ទាំងអស់​ចូលរួម​គោរព​ទង់ជាតិ​ ​ដែល​ជា​ដួង​ព្រលឹង​ជាតិ​ ​និង​ដើម្បី​សម្ដែង​នូវ​សេចក្ដី​គោរព​ដឹងគុណ​ដល់​អ្នក​តស៊ូ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​ព្រមទាំង​អ្នក​ដែល​បាន​កសាង​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​សុខ​សន្តិភាព​និង​ចីរភាព​។



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​ ​៦​ ​នាក់​ ​ដែល​ទទួល​បាន​អាហារូបករណ៍​រួមគ្នា​រវាង​ក្រសួង​និង​រដ្ឋាភិបាល​បារាំង​ ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​ ​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ ​I​C​T​ ​នៅ​ប្រទេស​បារាំង​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​ ​P​a​b​l​o K​an​g​ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​កម្ពុជា​ ​ឆ្នាំ​២​០​២​០​ ​និង​ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ ​ឆ្នាំ​២​០​២​០​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ អង្គារ ទី ០២ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 858

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥