​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​។​

​ក្នុង​កិច្ច​ជំនួប​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​និង​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រិ​ត​ចំណងមិត្តភាព​រវាងប្រទេស​កម្ពុជា​និង​ចិន​ ​ដែល​មាន​ទំនាក់ទំនង​ល្អ​ប្រ​សើ​ជាមួយគ្នា​ ​តាម​បែប​ប្រពៃណី​ ​ក៏ដូចជា​ការទូត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​ធុរៈ​ជន​ចិន​ ​ចូលរួម​វិនិយោគ​លើ​វិ​ស​័​យ​ទូរគមនាគមន៍​និង​វិ​ស​័​យ​អាទិភាព​នានា​របស់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ចិន​ ​បាន​អប​អរសាទរ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​ការ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ថ្មី​នៅ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​ជាមួយ​ការ​​​ដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​នឹង​កាន់តែ​រិ​ត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​យើង​ទាំងពីរ​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក៏ដូចជា​រួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើង​ពី​កិច្ច​សហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ 5​G​ ​នឹង​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស​័​យ​ជាពិសេស​ស្ថិត​ក្នុង​បរិ​បទ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ជាមួយគ្នា​នេះ​ ​សាធារណរដ្ឋប្រជាមានិត​ចិន​នឹង​ប្តេជ្ញា​ក្នុង​ការ​បន្ត​កិច្ច​សហការ​ក្នុង​ការចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​នូវ​អ្នកជំនាញ​មក​ធ្វើការ​បណ្តុះបណ្តាល​នៅ​កម្ពុជា​ ​ក៏ដូចជា​ការ​អញ្ជើញ​សិក្ខាកាម​របស់​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។​

​តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​អគ្គរដ្ឋទូត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ចូលរួម​ក្នុង​ពិធី​បើក​កម្មវិធី​ “​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​អា​ស៊ាន​-​ចិន​ (​A​SEA​N-​China​ ​Year​ o​f​ ​Digital​ ​Economy​ ​Cooperation​)” ​តាមរយៈ​សន្និសីទ​វីដេអូ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ខាងមុខ​។​



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ អង្គារ ទី ០២ ខែ មិថុនា ឆ្នាំ ២០២០

ចំនួនអ្នកអាន 467

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥