​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​រសៀល​ ​ថ្ងៃ​ទី​១​២​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​។​

​ក្នុង​ជំនួប​ពិភាក្សា​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​និង​ ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ​ចំពោះ​ ​រដ្ឋាភិបាល​ ​សិង្ហបុរី​ ​ដែល​បាន​ចូល​រួមចំណែក​ ​ក្នុង​ការ​ ​អភិវឌ្ឍ​ ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​ ​ជាពិសេស​ ​តាមរយៈ​ការ​សហ​ការរៀបចំ​កម្មវិធី​កសាង​សមត្ថភាព​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ដល់​មន្ត្រី​រាជការ​នៃ​ព្រះរាជាណាចក្រកម្ពុជា​កន្លងមក​ ​និង​ការ​ផ្តល់​ធាតុ​ចូលក្នុង​ការ​ ​រៀបចំសេចក្តី​ព្រាង​ ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ ​ឌី​ជី​ថល​ ​ជាដើម​។​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​សម្តែង​សុ​ឆន្ទៈ​ ​និង​ការ​បេ្តជ្ញា​ចិត្ត​រួមគ្នា​ក្នុង​ការ​កសាង​កិច្ច​សហ​ ​ប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ ​កម្ពុជា​-​សិង្ហបុរី​ ​ដើម្បី​សម្រេច​ឱ្យ​បាន​សមិទ្ធផល​កាន់តែ​ប្រសើរ​ឡើង​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​បាន​ចែករំលែក​ពី​បច្ចុប្បន្នភាព​នៃ​ការងារ​ជា​អាទិភាព​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ដូចជា​ការ​រៀបចំសេចក្តី​ព្រាង​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ការ​ធ្វើ​ឌី​ជី​ថល​នី​យ​កម្ម​ផ្ទៃក្នុង​ក្រសួង​ ​ការ​កសាង​ធនធានមនុស្ស​ ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ល្អ​ទាំង​គុណភាព​ ​វិសាលភាព​ ​និង​ថ្លៃ​សេវា​ ​ដែល​មាន​ជាអាទិ៍​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ (​submarine​ ​cable​), ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ (​Backbone​ ​network​), ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ចែកចាយ​ (​Access​ ​Network​), ​និង​មាត់ច្រក​អ៊ី​ន​ធឺ​ណេ​ត​អន្តរជាតិ​ (​International​ ​Inter​net​ ​Gate​way​) ​ជាដើម​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​អប​អរសាទរ​ចំពោះ​ការ​​​ដឹកនាំ​ការងារ​ប្រកបដោយ​ទ​ស្សនៈវិ​ស​័​យ​របស់​ឯកឧត្តម​ ​រដ្ឋមន្ត្រី​និង​សម្តែង​ក្តី​រីករាយ​ក្នុង​ការចូលរួម​ជួយ​ក្រសួង​ ​ដើម្បី​សម្រេចការ​ងារ​ជា​អាទិភាព​ទាំងនេះ​ទៅតាម​ភាព​ជាក់ស្តែង​។​

​នា​ឱកាស​នោះ​ ​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​ ​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​មន្ទីរ​ពិសោធន៍​សម្រាប់​ធ្វើ​តេស្តិ៍​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ ​ដែល​អាច​មាន​សមត្ថភាព​ក្នុង​ការ​វាស់​នូវ​លក្ខណៈ​សម្បត្តិ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​នានា​ ​រួម​ទាំង​ទូរស័ព្ទ​ផង​ដែរ​ ​ដើម្បី​បញ្ជាក់​ពី​អនុ​ឡោម​ភាព​ទៅតាម​ស្តង់​ដា​ដែល​បាន​កំណត់​ ​ដោយ​ស្ថាប័ន​ឬ​ប្រទេស​និមួយៗ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​មន្ទីរ​ពិសោធន៍​លើ​ការ​ធ្វើ​តេស្តិ៍​ឧបករណ៍​នេះ​ ​ដែល​ជាមួយ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​ឥតឈប់ឈរ​ ​មន្ទីរ​ពិសោធន៍​នេះ​នឹង​ដើរតួ​សំខាន់​រួមចំណែក​ដល់​ការ​ជួយ​ធានា​ស្តង់​ដា​ ​ទប់​ស្កាត់​ឧបករណ៍​ដែល​គ្មាន​គុណភាព​ ​និង​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ អង្គារ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២០

ចំនួនអ្នកអាន 622

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥