​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៦​កើត​ ​ខែ​ជេស្ឋ​ ​ឆ្នាំជូត​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​មានិត​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​បច្ចុប្បន្ននេះ​ចំនួន​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​គេហទំព័រ​ .K​H​ ​មាន​ចំនួន​ប្រមាណ​ ​៣​,​៤​៦​១​ ​ត្រឹម​ដំណាច់​ឆ្នាំ​២​០​១​៩​ ​ឃើញ​ថា​ចំនួន​នេះ​តិច​នៅឡើយ​បើ​ធៀប​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​និង​តម្រូវ​ការប្រើប្រាស់​ធនធាន​អ៊ិ​ន​ធឺ​ណិ​ត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​អាស្រ័យ​ ​ដោយ​ការ​ចុះឈ្មោះ​គេហទំព័រ​ .k​h​ ​នា​ពេល​បច្ចុប្បន្ននេះ​គឺ​ការ​ចុះឈ្មោះ​នៅ​ប្រើ​រយៈពេល​វែង​នៅ​មិនទាន់​បាន​ធ្វើ​ទំនើបកម្ម​នៅឡើយ​ ​ហើយ​តាមរយៈ​សេចក្តីណែនាំ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​ចុះ​ថ្ងៃ​ទី​១​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៨​ ​ស្តីពី​ការ​ស្នើសុំ​លិខិតអនុញ្ញាត​ចុះឈ្មោះ​គេហទំព័រ​ .k​h​ ​គឺ​មាន​រយៈពេល​១​០​ថ្ងៃ​ ​នៃ​ថ្ងៃធ្វើការ​សម្រាប់​ការពិនិត្យ​ ​វាយ​តម្លៃ​ ​និង​សម្រេច​លើ​ពាក្យ​ស្នើសុំ​លិខិត​អនុ​ញ្ញ​ត​ ​បន្ទាប់ពី​អ្នកស្នើ​សុំ​បាន​បំពេញ​ពាក្យ​ស្នើសុំ​ត្រឹមត្រូវ​ ​និង​ផ្តល់​ឯកសារ​គ្រប់គ្រាន់​។​ ​ដូចនេះ​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីក​ចម្រើន​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ការប្រើប្រាស់​ធនធាន​អ៊ិ​ន​ធឺ​ណិ​ត​ឱ្យ​បាន​ទូលំទូលាយ​ ​ក្រសួង​ជំរុញ​ឱ្យ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​ដែល​អាច​ឱ្យ​អតិថិជន​ធ្វើការ​ចុះឈ្មោះ​គេហទំព័រ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ (On​line​) ​និង​សម្រួល​នីតិវិធី​តម្រូវ​ការ​លើ​ឯកសារ​ផ្សេងៗ​ ​ដើម្បី​ឱ្យ​ការ​ចុះឈ្មោះ​បាន​លឿន​ ​និង​ឆាប់រហ័ស​សម្រាប់​អតិថិជន​ ​ដោយ​ចុះឈ្មោះ​ភ្លាម​ទទួល​បាន​ភ្លាម​។​

​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​ឱ្យ​បាន​ប្រសិទ្ធ​ភាព​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​យើង​ត្រូវ​បន្ត​សិក្សាស្រាវជ្រាវ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ (​Country​ ​Code​ ​Top​ ​Level​ ​Domain​-cc​T​L​D​) ឱ្យ​បាន​ឆាប់រហ័ស​ ​និង​បន្ត​ការសិក្សា​ជាមួយ​នៅ​ក្នុង​ប្រទេស​ ​ក្នុង​តំបន់​ ​និង​សកលលោក​ ​ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​បណ្តាញ​ព័ត៌មាន​អាស៊ី​ប៉ាស៊ីហ្វិក​ (​A​P​N​I​C) ​និង​សាជីវកម្ម​គ្រប់គ្រង​អាសយដ្ឋាន​ឈ្មោះ​និង​លេខ​អ៊ិ​ន​ធឺ​ណិ​ត​ (​I​CAN​N) ​ជាដើម​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការ​គ្រប់គ្រង​អាសយដ្ឋាន​អ៊ិ​ន​ធឺ​ណិ​ត​ (​I​P​ ​Address​) ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​ (​Autonomous​ ​System​ ​Number​-​AS​N)​៕



​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​

​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​​

​​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​

កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត​

​កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​​

​​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២០

ចំនួនអ្នកអាន 986

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥