​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំជូត​ ​ទោស័ក​ ​ព​.​ស​.​២​៥​៦​៤​ ​ត្រូវនឹង​ថ្ងៃ​ទី​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ខា​យ​ ​ឃុន​ហេង​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​បច្ចេកទេស​ ​និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​។​ ​ផែនការ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ការ​បង្កើត​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​ ​និង​ផ្តល់​នូវ​ទិសដៅ​បង្ហាញ​ផ្លូវ​ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ខិតខំ​ប្រឹងប្រែង​សំខាន់​ៗ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ​និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​គ្នា​ ​ក៏ដូចជា​កសាង​នូវ​សហគមន៍​មួយ​ដែល​ចែករំលែក​អនាគត​នៃ​សន្តិភាព​ ​និង​វិបុលសុខ​ជាមួយគ្នា​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។​ ​ម្យ៉ាង​វិញទៀត​ ​ផែនការ​នេះ​ ​ក៏​នៅ​ជួយ​ដល់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ ​និង​អនុវត្ត​គម្រោង​នានា​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ការ​ជំរុញ​ការ​វិនិយោគ​ ​នៅ​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​៕​



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

Semtararath | ថ្ងៃ សុក្រ ទី ០៨ ខែ ឧសភា ឆ្នាំ ២០២០

ចំនួនអ្នកអាន 1001

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥