​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ការងារ​សិក្សា​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គាំទ្រ​ដល់​ការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃចន្ទ​ ​៦​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ ​និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ហៅ​កាត់​ថា​ និ​ប​ទី​ក​ (​NIP​TIC​T​)​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​ ​និង​ដាក់​ឱ្យ​ដំ​ណើ​ការ​កម្មវិធី​ទូរស័ព្ទ​ចំនួន​ ​២​ ​និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ចំនួន​ ​១​ ​ប្រភេទ​ ​ដើម្បី​ជា​ជំនួយ​បន្ថែម​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ដូចជា​៖​

(​១​) ​កម្មវិធី​ ​Open​Trace​K​H​ ​ប្រើ​សម្រាប់​ស្វែងរក​បុគ្គល​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អ្នករកឃើញ​ថា​មាន​ជំងឺ​កូ​វី​ដ​១​៩​។​ ​កម្មវិធី​នេះ​អាច​តាមដាន​ទំនាក់ទំនង​ក្នុង​សហគមន៍​ដោយ​ប្រើ​ ​Blue​tooth​ ​ជាគោល​ ​ហើយ​ធ្វើការ​កត់ត្រា​បុគ្គល​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយគ្នា​។​

(​២​) ​កម្មវិធី​ទូរស័ព្ទ​ (​Self​ ​Quarantine​)​ដើម្បី​កំណត់​ ​និង​រាយការណ៍​ពី​ស្ថានភាព​សុខភាព​របស់​បុគ្គល​ដែល​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ឬ​សម្រាប់​គ្រប់គ្រង​អ្នកជំងឺ​។​

(​៣​) ​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ ​ផ្គត់ផ្គង់​អ៊ុក​ស៊ី​សែន​ខ្នាត​តូច​ ​អាច​ប្រើ​ជា​ជំនួយ​ដល់​ការដកដង្ហើម​របស់​អ្នកជំងឺ​ជាពិសេស​សម្រាប់​ម​ន្ទី​ពេទ្យ​នៅ​ជនបទ​ ​ឬ​ទីតាំង​គ្មាន​អ៊ុក​ស៊ី​សែន​គ្រប់គ្រាន់​។​

ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​ចាត់​ក្រុម​អ្នកជំនាញ​ឱ្យ​បន្ត​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​ ​ដើម្បី​បន្ត​នីតិវិធី​ដាក់​ឱ្យ​ដំ​ណើ​ការ​កម្មវិធី​ខាងលើ​ក្នុងពេលឆាប់ៗ​ខាងមុខ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​គំនិតច្នៃប្រឌិត​របស់​ក្រុម​អ្នកស្រាវជ្រាវ​ ​និង​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​កូ​វី​ដ​ ​១​៩​៕



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​

ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)​

​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)

Semtararath | ថ្ងៃ អង្គារ ទី ១៤ ខែ មេសា ឆ្នាំ ២០២០

ចំនួនអ្នកអាន 4370

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥