​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

 ​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ​១​៤​កើត​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យ​លោក​ ​H​u​an​g​ X​in​g​long​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​., ​L​t​d​ (C​F​OCN) ​ចូល​ជួប​សំដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​សេដ្ឋកិច្ច​ឌី​ជី​ថល​ វិ​ស​័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​ប្រធាន​ក្រុមហ៊ុន​ C​F​OCN ​បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​។​ ​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ (​T​e​l​e​co​m​ ​Cam​bo​d​i​a​ - ​T​C ) ​ក្នុង​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ​T​C ​អាច​ប្រើប្រាស់​នូវ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​របស់​ក្រុមហ៊ុន​ C​F​OCN ​ដើម្បីកុំឲ្យ​មានការ​រំខាន​ដល់​អ្នកប្រើប្រាស់​ ​ដោយសារតែ​ការពង្រីក​ ​និង​សាងសង់​ផ្លូវជាតិ​លេខ​ 2,3,4 ​និង​5 ​បាន​ធ្វេីឱ្យ​ខូចខាត​បណ្តាញ​​ខ្សែ​កា​ប្លិ៍​របស់​ ​T​C ​។​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី​ បាន​សង្កត់ធ្ងន់​ថា​ ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ C​F​OCN ​នៅ​កម្ពុជា​ ​គឺជា​ការ​គាំទ្រ​ដល់​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ​បែប​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋា​បាល​ឌី​ជី​ថល​ ​ដើម្បី​បម្រើ​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ ​ហើយ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ C​F​OCN ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​ ​អស់​ជាង​១​០​ឆ្នាំ​កន្លងមក​ ​នឹង​រួមចំណែក​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ទៀត​ ​ដើម្បី​ត្រៀម​ខ្លួន​ទទួលយក​នូវ​បច្ចេកវិទ្យា​ថ្មី​ឲ្យបាន​ទូលំទូលាយ​ ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ ​សាលារៀន​ ​ក្រុមហ៊ុន​ធុរកិច្ច​ ​អង្គការសង្គម​ស៊ីវិល​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ឈាន​ទៅដល់​ក្រសួង​ ​ស្ថាប័នរដ្ឋ​។​ ​លើស​ពី​នេះ​ទៀត​ ​ក្រសួង​នឹង​ជំរុញ​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​ ​តាមរយៈ​ការរៀបចំ​នូវ​ក្របខណ្ឌ​ច្បាប់​ ​លិខិត​បទដ្ឋាន​គតិយុត្ត​ ​គោល​នយោបាយ​ ​និង​ ​Road​ ​Map​ ​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋបាល​ឌី​ជី​ថល​ ​ព្រមទាំង​ធ្វើការ​កែ​ទម្រង់​របៀបរបប​ធ្វើការ​របស់​មន្ត្រី​ ​ដើម្បី​បម្រើ​ដល់​ប្រយោជន៍ជាតិ​ ​និង​ធ្វើឲ្យ​ក្រុមហ៊ុន​ធុរកិច្ច​នានា​សប្បាយចិត្ត​ ​និង​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​៕



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ចំនួនអ្នកអាន 4652

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥