​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៃ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

 

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃសៅរ៍​ ​០​៧​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការ​ងា​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ភូមិ​ស្រែ​ព្រិច​ ​ឃុំ​អភិវឌ្ឍន៍​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​រ​អញ្ជើញ​ចូលរួម​ម​ពី​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​រួម​និង​អាជ្ញាធរ​ដែនដី​ ​បងប្អូន​ប្រជាពលរដ្ឋ​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​សិស្សានុសិស្ស​ ​យ៉ាង​ច្រើន​កុះករ​។​ ​អគារសិក្សា​១​ខ្នង​ ​ស្មើនឹង​៣​បន្ទប់​ ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​ ​និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នា​ថ្ងៃនេះ​ ​គឺជា​សមិទ្ធផល​របស់​មហា​ឧ​បាសិកា​ ​ឈរ​ ​គឹម​ហុង​ ​មាតា​បង្កើត​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​ដែល​បាន​ជួយឧបត្ថម្ភ​កសាង​ឡើង​ ​នៅ​ក្នុង​ឆ្នាំ​១​៩​៩​៩​។​

 

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បន្ត​ថា​ ​ថ្ងៃនេះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​ចាំបាច់​របស់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​ក្មួយ​ៗ​ ​សិស្សានុសិស្ស​ ​មាតា​ ​បិតា​ ​និង​អាជ្ញាធរ​ដែនដី​ ​នៅ​ក្នុងស្រុក​ទឹកផុស​ ​អគារសិក្សា​១​ខ្នង​ ​៣​បន្ទប់​ ​នៅ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​បាន​សាងសង់​ឡើងវិញ​រួចរាល់​ជាស្ថាពរ​ ​និង​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ដើម្បី​អាច​បំពេញ​នូវ​សេចក្តីត្រូវ​ការ​របស់​សាលា​ ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដើម្បី​មាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​សិក្សា​រៀនសូត្រ​បាន​សមរម្យ​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ ​និង​ត្រូវធ្វើ​ខ្លួន​ឲ្យទៅ​ជា​ទំពាំង​ដ៏​ល្អ​ ​កុំ​ធ្លាក់ចុះ​ក្នុង​អបាយមុខ​ ​និង​ជៀសវាង​ពី​គ្រឿងញៀន​បង្ក​រ​អស្ថេរភាព​ក្នុង​សង្គម​គ្រួសារ​ ​និង​សង្គមជាតិ​ជាហេតុ​ធ្វើឲ្យ​វិនាសអន្តរាយ​ដល់​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ដែល​សង្គមជាតិ​កំពុង​ស្អប់ខ្ពើម​នោះ​ ​ត្រូវញ៉ាំង​ខ្លួន​ក្មួយ​ៗ​ឲ្យទៅ​ជា​ឫស្សី​ដ៏​រឹង​មាំ​ ​ត្រង់​ល្អ​ ​បរិសុទ្ធ​ ​មិន​វៀចវេរ​ ​ធ្វើឲ្យស​ង្គ​ម​គ្រួសារ​ ​និង​សង្គមជាតិ​ ​ពឹងពាក់​បាន​ទៅ​ថ្ងៃ​អនាគត​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​សិស្សានុសិស្ស​ ​កងកម្លាំង​ ​ប្រជាពលរដ្ឋ​ ​ដែល​បាន​ចូលរួម​ ​ព្រមទាំង​បាន​អញ្ជើញ​កាត់​ខ្សែបូ​រ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ ​នៅ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ចាប់​ពេល​នោះ​តទៅ​៕



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​​

​លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​

​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Semtararath | ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០

ចំនួនអ្នកអាន 863

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥