​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដំណើរ​ការសាកល្បង​ប្រព័ន្ធ​ 5​G​ ​របស់​ក្រុមហ៊ុន​សែល​កាត​ (​Cell​card​)

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៥​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដំណើរ​ការសាកល្បង​ប្រព័ន្ធ​ 5​G​ ​របស់​ក្រុមហ៊ុន​ ​Cell​card​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ព្រមទាំង​និ​យោ​ជិ​ក​ ​ក្រុមហ៊ុន​ ​សែល​កាត​ ​ជាច្រើន​ផង​ដែរ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ “​ខ្ញុំ​ពិតជា​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​ដំណើរ​វិវត្តន៍​នៃ​គម្រោង​បច្ចេកវិទ្យា​ 5​G​ ​របស់​ក្រុមហ៊ុន​សែល​កាត​(​Cell​card​) ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​សេដ្ឋកិច្ច​ឌី​ជី​ថល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​” ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ 5​G​ ​នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ឈាន​មុខ​គេ​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ​ហើយ​ទន្ទឹម​នឹង​នោះ​យើង​ក៏​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ដើម្បី​ចាប់​យក​រាល់​អត្ថប្រយោជន៍​របស់​វា​ ​និង​ធានា​ថា​បច្ចេកវិទ្យា​នេះ​ពិតជា​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​ក៏ដូចជា​ជួយ​លើកស្ទួយ​ដល់​វិ​ស័យ​ឧស្សាហកម្ម​ក្នុងស្រុក​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង​ផង​ដែរ​"​។​ ​លើស​ពីនេះទៅ​ទៀត​ ​យើង​ចង់​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជាគោល​ដៅ​លេចធ្លោ​ផ្នែក​បច្ចេកវិទ្យា​ 5​G​ ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ​និង​សម្រាប់​ក្រុមហ៊ុន​ទាំងអស់​ ​ដែល​មានបំណង​ចង់​ក្លាយ​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​មួយ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​ប្រតិភូ​ ​បាន​អញ្ជើញ​ទស្សនា​បទ​បង្ហាញ​ដោយ​ផ្ទាល់​នូវ​ការ​ធ្វើ​តេ​ស្ត​បច្ចេកវិទ្យា​ 5​G​ ​នៅ​ក្រុមហ៊ុន​សែល​កាត​ ​ដោយ​លទ្ធផល​ធ្វើ​តេ​ស្ត​បាន​បង្ហាញ​នូវ​ក​ម្រិ​ត​ល្បឿន​អុី​ន​ធឺ​ណិ​ត​ដ៏​លឿន​អស្ចារ្យ​ ​រហូតដល់​ទៅ​ 1.6 ​G​b​p​s ​។​ ​ការ​ធ្វើ​តេ​ស្ត​បង្ហាញ​ជូន​នេះ​ ​បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​នូវ​ការ​ត្រៀមលក្ខណៈ​រួចរាល់​ទៅលើ​ផ្នែក​បច្ចេកទេស​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ក្រុមហ៊ុន​ ​សែល​កាត​ ​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​ថ្មី​នេះ​មក​បម្រើ​ជូន​អតិថិជន​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​០​៕



​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​ ​E​v​a​ N​GUY​E​N ​BIN​H​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​​

​​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​គោរព​ទង់ជាតិ​ ​វេលា​ម៉ោង​ ​៧​:​៣​០​ ​នាទី​ព្រឹក​រៀងរាល់ថ្ងៃ​ធ្វើការ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​ឯកឧត្តម​បណ្ឌិត​ ​Park​ ​H​e​un​g​-K​y​e​on​g​ ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​សម្ពោធ​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌី​ជី​ថល​ចិន​-​អា​ស៊ាន​ ​តាមរយៈ​សន្និសីទ​វីដេអូ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០

ចំនួនអ្នកអាន 629

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥