​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)

 

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃអង្គារ​ ​០​៣​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ ​និង​ភ្ញៀវកិត្តិយស​សរុប​ប្រមាណ​ ​១​០​០​នាក់​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​មានប្រសាសន៍ថា​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ ​បាន​នឹង​កំពុង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សំខាន់​ៗ​ជាច្រើន​ដោយ​រាប់បញ្ចូល​ទាំង​វិ​ស​័​យ​ទូរគមនាគមន៍​ផង​ដែរ​ ​ដែល​បង្កើត​អោយ​មាន​បរិយាកាស​មួយ​ប្រកបដោយ​ការប្រកួតប្រជែង​ ​និង​មាន​បរិ​យា​ប័ន្ន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ពិធី​ចុះហត្ថលេខា​ ​នា​ថ្ងៃនេះ​បាន​បញ្ជាក់​អំពី​ការ​បោះជំហាន​មួយ​ទៅមុខ​ទៀត​របស់​​​ក្រសួង​ ​ក្នុង​ការ​ជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ ​ក្នុង​ការ​លើក​ក​ម្ពស់ ​និង​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ឆ្ពោះទៅ​រក​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​នា​ពេល​អនាគត​។​ ​ទន្ទឹម​នឹង​នេះ​វា​នឹង​បើកឱកាសឲ្យ​ភាគី​ដែល​ចូលរួម​ទាំង​វិ​ស័​យ​ឯកជន​ ​និង​សាធារណៈ​ ​ពង្រីក​សក្តានុពល​ភាព​ការ​វិនិយោគ​របស់​ខ្លួន​ ​ដែល​អាច​ប្រើប្រាស់​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​របស់​ជាតិ​ ​និង​ឯកជន​ប្រកបដោយ​សក្តានុពល​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ពិសេស​ឈាន​ទៅ​បង្កើត​គម្រោង​ថ្មីៗ​ជាច្រើន​ទៀត​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​រិះរក​គំនិត​ផ្តួចផ្តើម​គម្រោង​នានា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ជឿជាក់​ថា​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ C​F​OCN ​បន្ត​សហការ​ធ្វើការ​រួមគ្នា​ ​បង្កើត​ជា​គម្រោង​លេច​ជា​រូបរាង​ពិតប្រាកដ​ ​និង​ទទួល​បាន​ជោគជ័យ​ជាស្ថាពរ​ ​ហើយ​លទ្ធផល​នៅ​ថ្ងៃនេះ​ ​បាន​បញ្ជាក់​អោយ​ឃើញ​ពី​រួមចំណែក​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយ​រាជរដ្ឋាភិបាល​ ​នៅ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ឲ្យ​មានសន្ទុះ​ខ្លាំងក្លា​ ​និង​ដើរទា​ន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​៕​



​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​២​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​)​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​២​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​)

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​បន្ត​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​បន្ត​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. - CBR​D​ ​Fund​) ​លើក​ទី​១​៦​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. - CBR​D​ ​Fund​) ​លើក​ទី​១​៦​

Semtararath | ថ្ងៃ អង្គារ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០

ចំនួនអ្នកអាន 190

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥