ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ទស្សន​កិច្ចសិក្សា​ទាក់ទង​នឹង​គោល​នយោបាយ​វិសាលគម​ន៍ ​នៅ​ប្រទេស​ម៉ាឡេស៊ី​

គួឡា​ឡាំ​ពួរ​៖​ ​ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ ​ទៅ​ទស្សន​កិច្ចសិក្សា​ ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ប្រទេស​ ​ម៉ាឡេស៊ី​ ​ពី​ថ្ងៃ​ទី​០​៦​-​០​៧​ ​ខែ​កុម្ភ: ​ឆ្នាំ​២​០​២​០​ ​ដើម្បី​ ​ស្វែងយល់​ពី​ការរៀបចំ​គោល​នយោបាយ​សម្រាប់​ការ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​។​

​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​គឺជា​អគ្គនាយកដ្ឋាន​ថ្មី​មួយ​ដែល​ ​ទើបនឹង​បង្កើត​ឡើង​ ​តាម​រយ​:​អនុក្រឹត្យ​លេខ​ ​៦​៤​ ​អន​ក្រ​. ​បក​ ​ចុះ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​អគ្គនាយកដ្ឋាន​នេះ​ ​ទទួលខុសត្រូវ​លើ​ការ​កសាង​បទដ្ឋាន​គតិយុត្ត​ ​និង​គោល​នយោបាយ​នានា​ ​ទាក់ទង​នឹង​ការ​ ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​របស់​ជាតិ​។​

​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​និង​ប្រតិភូ​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​៖​

▪️ ​គណ​:​កម្មាធិការ​គមនាគមន៍​ ​និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​ (​Malaysia​n ​Communication​ ​and​ ​M​u​l​t​i​media​ ​Commission​-​M​C​M​C) ​ដើម្បី​ ​ស្វែងយល់​ចំពោះ​ការ​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ការ​រៀបចំផែនការ​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ការរៀបចំ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​សម្រាប់​ពង្រឹង​ការ​គ្រប់គ្រង​ ​ការ​បង្កើត​មជ្ឈមណ្ឌល​ ​ស្ថានីយ​អចល័ត​ ​ចល័ត​គ្រប់​ប្រភេទ​ ដើមី្ប​ត្រួតពិនិត្យ​ការប្រើប្រាស់​ហ្រេ្វ​កង់​ស៍​វិទ្យុ​ ​ក្នុង​ប្រទេស​ ​ម៉ាឡេស៊ី​។​

▪️ ​អ្ន​ក​ជំនាញការ​អំពី​គោល​នយោបាយ​និង​បច្ចេកទេស​វិសាលគម​ន៍ហ្រេ្វ​កង់​ស៍​វិទ្យុ​មកពី​សមាគម​ន៍ ​G​S​MA​ ​និង​បណ្តា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អំពី​ការរៀបចំ​គោល​នយោបាយ​វិសាលគម​ន៍ហ្រេ្វ​កង់​ស៍​វិទ្យុ​ ​ផែនការ​ ​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​វិធីសាស្ត្រ​ក្នុង​ការរៀបចំ​ឯកសារ​លក្ខខណ្ឌ​និង​នីតិវិធី​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ​ការបែងចែក​ហ្វេ្រ​កង់​ស៍​វិទ្យុ​ ​ការ​ដេញថ្លៃ​ហ្វេ្រ​កង់​ស៍​វិទ្យុ​ ​ការ​សម្របសម្រួល​ ​និង​ការ​ត្រួតពិនិត្យ​ការប្រើប្រាស់​ ហ្វេ្រ​កង់​ស៍​វិទ្យុ​។​

​ក្នុង​ឱកាស​នោះ​ ​គណប្រតិភូ​បាន​ខិតខំ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ទូរសព្ទ​ចល័ត​ជំនាន់​ទី​៥​ (5​G​) ​របស់​ប្រទេស​ ​ម៉ាឡេស៊ី​ ​ដែល​បាន​នឹង​កំពុង​រៀបចំផែនការ​សម្រាប់​ដាក់​ដំណើរការ​ក្នុងពេលឆាប់ៗ​ខាង​ ​មុខ​ ​នេះ​ ​ហើយ​ក៍​បាន​ស្វែង​ ​យល់​អំពី​វឌ្ឍនភាព​ ​នៃ​ ​បច្ចេកវិទ្យា​ 5​G​ ​របស់​ប្រទេស​ ​ក្នុង​តំបន់​អា​ស៊ាន​ដែល​បានការ​ចែករំលែក​ដោយ​សមាគម​ន៍ ​G​S​MA​ ​និង​បណ្តា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ ​ផង​ដែរ​៕



​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​បញ្ចប់​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវាកម្ម​អន​ឡា​ញ​ទំនើប​(​Discover​ ​t​h​e​ ​Cloud​ ​Technology​ ​for​ ​a​ ​Modern​ On​line​ ​Service​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ក្លោ​ដ​សម្រាប់​សេវាកម្ម​អន​ឡា​ញ​ទំនើប​(​Discover​ ​t​h​e​ ​Cloud​ ​Technology​ ​for​ ​a​ ​Modern​ On​line​ ​Service​)

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០

Semtararath | ថ្ងៃ សៅរ៏ ទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២០

ចំនួនអ្នកអាន 522

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥