​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃសុក្រ​ ​០​៧​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​។​

​ក្រុមហ៊ុន​ ​A​C​RODE​A​ ​បង្កើត​ឡើង​នៅ​ឆ្នាំ​២​០​០​៤​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​អាជីវកម្ម​របស់​ខ្លួន​លើ​វិ​ស័យ​ជាច្រើន​ ​ក្នុង​នោះ​រាប់ទាំង​វិ​ស័យ​ព័ត៌មាន​វិទ្យា​ផង​ដែរ​។​ ​ក្រុមហ៊ុន​មាន​ជំនាញ​ក្នុង​ការ​ការពារ​ទិន្នន័យ​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ ​Block​chain​ ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​ ​ពន្ធដារ​ ​និង​ទូរគមនាគមន៍​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ ​អំពី​បច្ចុប្បន្នភាព​នៃ​ការ​រីក​ចម្រើន​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ពិសេស​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ​និង​អ៊ី​ន​ធឺ​ណិ​ត​មាន​ចំនួន​កាន់តែ​ច្រើន​នៅ​កម្ពុជា​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ថា​ ​ជាមួយគ្នា​ក្រសួង​ក៏បាន​នឹង​កំពុង​រៀបចំ​នូវ​ ​Public​ ​W​if​i​ ​នៅ​ក្នុង​តំបន់​ទីក្រុង​សំខាន់​ៗ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការរៀនសូត្រ​ពី​បច្ចេកវិទ្យា​ ​ក៏ដូចជា​ការ​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ក្នុង​ការ​ទទួល​បាន​អ៊ី​ន​ធឺ​ណិ​ត​កាន់តែ​ងាយស្រួល​។​

​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​តាម​រយ​:​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​(​មូលនិធិ​ ​ក​.​ស​.​ទ​.-​US​O ​Fund​) ​និង​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​មូលនិធិ​ ​ស​.​អ​.-CBR​D​ ​Fund​) ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​នឹង​កំពុង​ខិតខំ​ក្នុង​ការពង្រីក​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទៅដល់​ជនបទ​ ​គួបផ្សំ​នឹង​ការ​បណ្តុះបណ្តាល​នូវ​ចំណេះ​ដឹង​នៃ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដល់​សិស្សានុសិស្ស​នៅ​តាម​តំបន់​ដាច់ស្រយាល​ដើម្បី​កាត់បន្ថយ​គ​ម្លា​ត​រវាង​ក្រុង​ ​និង​ជនបទ​ ​ហើយ​ដើម្បី​តាម​អោយ​ទាន់​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ចេះតែ​វិវត្តន៍​ឥតឈប់ឈរ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​នៅ​ក្នុង​អាណត្តិ​នេះ​ ​អាទិភាព​ចំនួន​២​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ ​ក្នុង​នោះ​មួយ​គឺ​ការ​កសាង​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ទទួលខុសត្រូវ​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ទទួលខុសត្រូវ​។​ ​សម្រាប់​ការងារ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ពុំមែន​ទាក់ទង​នឹង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តែមួយ​ប៉ុណ្ណោះ​ទេ​ ​តែ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ ​ដែល​ត្រូវធ្វើ​ការ​រួមគ្នា​ក្នុង​ការរៀបចំ​នៅ​តាម​ក្រសួង​នីមួយៗ​ដើម្បី​ធានា​បាន​ថា​អាច​ដំណើរការ​ទៅ​បាន​ទាំងអស់គ្នា​។​ ​ជាមួយគ្នា​នេះ​ ​ការរៀបចំ​នូវ​រដ្ឋាភិបាល​ឌី​ជី​ថល​នឹង​តម្រូវ​អោយ​មានការ​បំពាក់​កំព្យូ​ទ័រ​ ​ក៏ដូចជា​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ផង​ដែរ​ ​ដែល​នេះ​ ​គឺជា​កាលានុវត្ត​ភាព​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ការ​បង្កើត​នូវ​រោងចក្រ​ផលិត​កំព្យូ​ទ​័​រ​ ​និង​ឧបករណ៍​ដទៃទៀត​នៅ​កម្ពុជា​ ​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​ឌី​ជី​ថល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​បាន​លើកឡើង​អំពី​បទពិសោធន៍​ការងារ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​នានា​តាមរយៈ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ ​ដូចជា​ដំណោះស្រាយ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​ការ​ថែរក្សា​សន្តិសុខ​ព័ត៌មាន​ ​ការ​ពង្រឹង​ការ​ប្រមូល​ពន្ធ​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​Block​chain​ ​ជាដើម​។​ ​លោក​ប្រធាន​ក្រុមហ៊ុន​ ​សង្ឃឹម​ថា​នឹង​អាច​សហការ​ជាមួយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​លើ​ការងារ​ដែល​ក្រសួង​បាន​នឹង​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​៕



​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​​

​​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួលអំណោយ​ ​ជាស​ម្ភារៈ​និង​ឧបករណ៍​ ​ពី​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួលអំណោយ​ ​ជាស​ម្ភារៈ​និង​ឧបករណ៍​ ​ពី​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)​

​​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)

​ធនាគារ​ឯកទេស​ ​វី​ង​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​​

​​ធនាគារ​ឯកទេស​ ​វី​ង​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ៣០ ខែ មករា ឆ្នាំ ២០២០

ចំនួនអ្នកអាន 651

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥