ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​បន្ត​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃពុធ​ ​០​៥​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​បន្ត​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​បណ្តា​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​លើ​របៀបវារៈ​ដូច​ខាងក្រោម​៖​

(​១​).​បង្ហាញ​អំពី​គម្រោង​សម្រាប់​ក្របខ័ណ្ឌ​នៃ​ព័ត៌មាន​ជាតិ​ ​និង​ការ​សម្របសម្រួល​នៃ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​ព្រះរាជាណាចក្រកម្ពុជា​

(​២​).​ការពិនិត្យ​បញ្ជី​អាទិភាព​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌី​ជី​ថល​ (​Digital​ ​Government​) ​និង​ពិភាក្សា​អំពី​ស្ថានភាព​ប្រព័ន្ធ​រដ្ឋាភិបាល​ឌី​ជី​ថល​របស់​​​ក្រសួង​-​ស្ថាប័ន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ជំរុញ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​គឺជា​ការប្រើប្រាស់​មធ្យោបាយ​អេឡិ​ក​ត្រូនិ​ក​ ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​ ​និង​មូលដ្ឋាន​នៃ​ការ​ផ្តល់​សេវា​អោយ​មាន​តម្លា​ភាព​ ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​កាន់តែ​ប្រសើរ​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ការ​បង្កើត​និង​ប្រើប្រាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​រួម​ ​វេទិកា​ឌី​ជី​ថល​រួម​ ​សេវាកម្ម​ឌី​ជី​ថល​រួម​ ​ដោយ​ឈ​រលើ​យន្ត​ការ​ "​បង្កើត​ម្តង​ប្រើ​បាន​គ្រប់កន្លែង​" ​និង​កម្មវិធី​ពង្រឹង​សមត្ថភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ​ ​គឺ​ពិភាក្សា​អំពី​បញ្ជី​អាទិភាព​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌី​ជី​ថល​នៅ​កម្ពុជា​ ​ហើយ​ដើម្បី​សម្រេច​យក​នូវ​ ​e​-​System​ ​ក្រសួង​-​ស្ថាប័ន​ ​នីមួយៗ​ ​ដើម្បី​យើង​ដាក់​នៅ​ក្នុង​កម្មវិធី​នៃ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បញ្ជាក់​ថា​ ​គ្រប់​ក្រសួង​ទាំងអស់​ត្រូវ​មាន​ ​គម្រោង​គ្រប់គ្រង​អេឡិ​ក​ត្រូនិ​ក​ ​សម្រាប់​ដំណើរការ​នៅ​ក្នុង​ក្រសួង​-​ស្ថាប័ន​របស់​ខ្លួន​ ​ក្នុង​ការងារ​រដ្ឋបាល​ ​ការ​ចែករំលែក​ព័ត៌មាន​ រឺ​ការ​ផ្តល់​សេវា​សាធារណៈ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ជូន​ដល់​អង្គប្រជុំ​ ​ដើម្បី​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ថែមទៀត​ ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​ចែករំលែក​នូវ​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ផង​ដែរ​៕

 



​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ភាពជា​ដៃគូ​រួមគ្នា​កសាង​បណ្តាញ​អុបទិក​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​២​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​)​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​២​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​)

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​លោក​ K​at​suk​i​ ​Tan​a​be​ ​ប្រធាន​ក្រុមហ៊ុន​ ​A​C​RODE​A​ ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. - CBR​D​ ​Fund​) ​លើក​ទី​១​៦​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​. - CBR​D​ ​Fund​) ​លើក​ទី​១​៦​

Semtararath | ថ្ងៃ ចន្ទ ទី ២៧ ខែ មករា ឆ្នាំ ២០២០

ចំនួនអ្នកអាន 283

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥