​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការបែងចែក​ក្របខ័ណ្ឌ​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ថ្នាក់​ដឹកនាំ​ ​និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​សម្រាប់​ផែនការ​ឆ្នាំ​២​០​២​០​ ​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ផ្តល់​ជា​គោលការណ៍​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ថ្មី​ដល់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​សរុប​ចំនួន​ ​៣​៩​កន្លែង​ ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ ​សរុប​ចំនួន​ ​១​២​៦​កន្លែង​ ​ដើម្បី​ផ្តល់​ជូន​ក្រសួង​ ​សម្រាប់​បំពេញ​តម្រូវ​ការ​ពិតប្រាកដ​នៅ​អង្គភាព​ថ្នាក់​ជាតិ​ ​ថ្នាក់ក្រោម​ជាតិ​ ​និង​មន្ទីរ​អង្គភាព​ជំនាញ​រាជធានី​ ​ខេត្ត​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ដើម្បី​អនុវត្ត​នូវ​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ​និង​វិធានការ​ចំពោះ​ការ​ជ្រើសរើស​និង​ការប្រើប្រាស់​ធនធានមនុស្ស​ឆ្នាំ​២​០​២​០​ ​ក្រសួង​ ​ត្រូវធ្វើ​ការប្រកាស​ជ្រើសរើស​ចេញពី​ការប្រឡងប្រជែង​ក្នុងចំណោម​ ​សិស្ស​ ​និស្សិត​ ​និង​មន្ត្រី​រាជការ​ស៊ីវិល​ ​ក្នុង​ពេល​តែមួយ​ ​និង​ត្រូវ​ប្រកាស​លទ្ធផល​ប្រឡងជាប់​ស្ថាពរ​យ៉ាង​យូរ​ត្រឹម​ដំណាច់ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សំណូមពរ​ដល់​អង្គភាព​ទាំងអស់​ត្រូវ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​មន្ត្រី​ ​ដើម្បី​បង្កើន​សមត្ថភាព​សម្រាប់​អោយ​វិ​ស​័​យ​របស់យើង​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​៕



​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ពិធី​ប្រកាស​ផ្ទេរ​ ​និង​ ​ប្រគល់​តំណែង​រដ្ឋ​ម​ន្រ្តី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​​

​​កិច្ចប្រជុំ​ ​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ប្រៃសណីយ៍​ ​និង​ការ​បង្កើត​សេវា​សន្សំសំចៃ​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួលអំណោយ​ ​ជាស​ម្ភារៈ​និង​ឧបករណ៍​ ​ពី​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួលអំណោយ​ ​ជាស​ម្ភារៈ​និង​ឧបករណ៍​ ​ពី​ក្រុមហ៊ុន​ ​សែល​កាត​ (​Cell​card​) ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)​

​​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)

​ធនាគារ​ឯកទេស​ ​វី​ង​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​​

​​ធនាគារ​ឯកទេស​ ​វី​ង​ ​បាន​រៀបចំ​ទទួលស្វាគមន៍​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដើម្បី​បង្ហាញ​នូវ​កន្លែង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​

Semtararath | ថ្ងៃ ចន្ទ ទី ២៧ ខែ មករា ឆ្នាំ ២០២០

ចំនួនអ្នកអាន 603

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥