​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃអាទិត្យ​ ​១​១​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​ក្របខ័ណ្ឌ​"​ក​" ​ចំនួន​ ​៣​០​កន្លែង​ ​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ ​៥​១​៦​នាក់​ ​លើ​ជំនាញ​សំខាន់​ៗ​ចំនួន​៣​ផ្សេងគ្នា​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ​គឺ​ចំណេះ​ដឹង​ទូទៅ​ ​ភាសា​អង់គ្លេស​ ​និង​ព័ត៌មាន​វិទ្យា​។​

​ក្នុង​ពេល​បើក​ដំណើរការ​ប្រឡង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​និង​ជា​ប្រធានគណៈកម្មការ​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​សម្រាប់​ឆ្នាំ​២​០​១​៩​ ​បាន​មានប្រសាសន៍ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ​ទំ​នេី​ប​ប​ង្កេី​ន​បាន​ប្រសិទ្ធ​ភាព​ ​គុណភាព​ ​និង​តម្លា​ភាព​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​ថ្មី​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​ ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ជាតិ​ ​ជាពិសេស​វិស័​យ​បច្ចេកវិទ្យា​ ​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​។​ ​ការ​ប្រឡង​នេះ​ជា​បទពិសោធន៍​ដ៏​ល្អ​រ​មួយ​ដោយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ ​ដែល​មាន​តំណាង​ក្រសួង​មុខងារ​សាធារណៈ​ចូលរួម​ប្រកបដោយ​ប្រសិទ្ធិភាព​ ​និង​តម្លា​ភាព​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏បាន​ក្រើន​រំលឹក​ដល់​បេក្ខជន​ទាំងអស់​ឱ្យ​ខិត​ខំធ្វើ​កិច្ចការ​ប្រឡង​របស់​ខ្លួន​ ឱ្យ​អស់ពី​សមត្ថភាព​ ​ជាពិសេស​ត្រូវធ្វើ​បាន​គ្រប់​មុខវិជ្ជា​ ​តាម​វិញ្ញាសា​រ​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រឡង​ ​បន្ថែម​ពី​នេះ​ទៀត​ ​ឯកឧត្តម​ ​បាន​ជូនពរ​បេក្ខជន​ដែល​ចូលរួម​ប្រឡង​ថ្ងៃនេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​និង​សំណាងល្អ​៕



ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ទស្សន​កិច្ចសិក្សា​ទាក់ទង​នឹង​គោល​នយោបាយ​វិសាលគម​ន៍ ​នៅ​ប្រទេស​ម៉ាឡេស៊ី​​

​ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ទស្សន​កិច្ចសិក្សា​ទាក់ទង​នឹង​គោល​នយោបាយ​វិសាលគម​ន៍ ​នៅ​ប្រទេស​ម៉ាឡេស៊ី​

Semtararath | ថ្ងៃ អាទិត្យ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 639

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥