​សន្និសីទ​សារ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ “​ឌី​ជី​ថល​កម្ពុជា​ ​២​០​២​០​ (​Digital​ ​Cam​bo​d​i​a​ 2020)”

 

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃពុធ​ ​៧​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​. ​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​NIP​TIC​T​) ​បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ “​ឌី​ជី​ថល​កម្ពុជា​ ​២​០​២​០​ (​Digital​ ​Cam​bo​d​i​a​ 2020)” ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​(​ក្រសួង​ ​ប​.​ទ​.) ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សា​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ស​.​អ​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ ​ប​.​ទ​. ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​. ​អម​ដោយ​ ​ឯកឧត្តម​ ​សេង​ ​សុភាព​ ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​និង​ជា​សេនាធិការ​អនុវត្ត​គម្រោង​ ​ស​.​អ​. ​និង​លោក​ ​ជី​ ​សី​លា​ ​នាយក​ក្រុមហ៊ុន​ S​a​bay​ ​ដែល​ជា​ដៃគូ​សហ​ការរៀបចំ​ព្រឹត្តិការណ៍​។​

​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​នឹង​ត្រូវ​បាន​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​ ​២​០​ ​ដល់​ ​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​ ​ដែល​មាន​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ជា​ម្ចាស់​ព្រឹត្តិការណ៍​, ​គាំទ្រ​ដោយ​ក្រសួង​ចំនួន​ ​០​៦​ ​រួម​មាន​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​, ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​, ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ​ក្រសួង​ពាណិជ្ជកម្ម​, ​និង​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ទទួល​បានការ​សហ​ការឧបត្ថម្ភ​ដោយ​មូលនិធិ​ ​ស​.​អ​. ​ដែល​ក្នុង​នោះ​ចំណែក​វិភាគទាន​ធំ​ពី​ ​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​, ​ក្រុមហ៊ុន​ ​Vie​t​t​e​l​ (​Cam​bo​d​i​a​) ​និង​ ​I​C​T​ ​Division​។​ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​សហ​ការរៀបចំ​ដោយ​ក្រុមហ៊ុន​ S​a​bay​ ​Digital​ ​Cor​p​. ​និង​ក្រុមហ៊ុន​ ​COMPASS​ ​Advertising​។​

 

​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​ជា​ព្រឹត្តិការណ៍​ឈាន​មុខ​ប្រចាំ​ឆ្នាំ​លើក​ទី​២​របស់​ព្រះរាជាណាចក្រកម្ពុជា​លើ​វិ​ស​័​យ​បច្ចេកវិទ្យា​ឌី​ជី​ថល​ដែល​មាន​គោលបំណង​បង្កើត​ ​Platform​ ​ថ្នាក់​ជាតិ​ដើម្បី​ ​១​. ​បង្ហាញ​អំពី​បរិយាកាស​ ​និង​ ​E​co​system​ ​ប្រកបដោយ​អំណោយផល​ ​និង​ភាព​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅ​កម្ពុជា​, ​២​. ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គោល​នយោបាយ​និង​គតិយុត្ត​ ​និង​ផលិតផល​និង​សេវា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​, ​៣​. ​បញ្ជ្រាប​អំពី​សារៈសំខាន់​និង​ភាព​មិន​អាច​ខ្វះ​បាន​នៃ​វិ​ស​័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដល់​គ្រប់​មជ្ឈដ្ឋាន​ ​ជាពិសេស​យុវជន​និង​ស្ត្រី​ ​ក្នុង​ន័យ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ការអប់រំ​សម្រាប់​សិស្ស​-​និស្សិត​ ​និង​ជំនាញ​បច្ចេកទេស​ ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​និង​ផលិតភាព​ ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សហគ្រាស​ធុន​តូចបំផុត​ ​ធុន​តូច​ ​និង​មធ្យម​របស់​កម្ពុជា​លើ​ឆាក​តំបន់​និង​អន្តរជាតិ​, ​៤​. ​កៀរគរ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​វិ​ស​័​យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រួម​មាន​ ​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ ​អាជីវកម្ម​បង្កើត​ថ្មី​ (​T​e​c​h​ ​Start​up​) ​អ្នក​វិជ្ជាជីវៈ​ ​និង​គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ​ ​ព្រមទាំង​សង្គម​ស៊ីវិល​ ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍ ​និង​ពិភាក្សា​យោបល់​អំពី​និន្នាការ​ថ្មីៗ​ ​ក៏ដូចជា​អំពី​បញ្ហា​ប្រឈម​នានា​លើ​វិ​ស​័​យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ​, ​៥​. ​ជំរុញ​លើ​សហគ្រិន​ភាព​ ​និង​ន​វា​នុ​វត្ត​ន៍​ថ្មីៗ​, ​និង​៦​. ​អភិវឌ្ឍ​បណ្តាញ​អាជីវកម្ម​រវាង​អាជីវកម្ម​បង្កើត​ថ្មី​ (​Start​up​) ​ជាមួយ​សហគ្រាស​ធុន​តូចបំផុត​ ​ធុន​តូច​ ​និង​មធ្យម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​ធំ​ៗ​ក្នុង​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​មាន​ដូចជា​៖​

1. ​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ ​និង​កិច្ច​សន្ទនា​រវាង​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អា​ស៊ាន​ ​ជាមួយនឹង​វិ​ស័យ​ឯកជន​មកពី​ថ្នាក់​តំបន់​ ​និង​ពិភពលោក​

2. ​វេទិកា​សម្រាប់​ ​T​e​c​h​ ​Start​up​ ​និង​

3. ​វេទិកា​សម្រាប់​អ្នក​អភិវឌ្ឍ​វិ​ស័យ​បច្ចេកវិទ្យា​ឌី​ជី​ថល​

4. ​សន្និសីទ​ ​និង​សិក្ខាសាលា​សម្រាប់​ថ្នាក់​ដឹកនាំ​និង​អ្នកជំនាញ​ដើម្បី​ចែករំលែក​អំពី​បច្ចុប្បន្នភាព​ ​និង​អនាគត​នៃ​ ​បច្ចេកវិទ្យា​ឌី​ជី​ថល​

5. ​ពិព័រណ៍​ឌី​ជី​ថល​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់​

6. ​ការ​ប្រគល់​ពានរង្វាន់​ ​Cam​bo​d​i​a​ ​I​C​T​ ​Award​s, ​W​omen​ ​in​ ​T​e​c​h​ ​Award​s, ​US​O ​and​ CBR​D​ ​Fund​s ​Award​s, ​and​ ​Young​ ​E​n​t​rep​r​e​n​e​ur ​Award​s,

7. ​សម្រាប់​ផលិតផល​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ ​និង​ន​វា​នុ​វត្ត​ន៍​។​

​ឯកឧត្តម​ ​សេង​ ​សុភាព​ ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​បាន​មានប្រសាសន៍ថា​ “​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​នេះ​ ​គឺជា​លើក​ទី​២​ហើយដែល​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ធ្វើជា​ម្ចាស់​ព្រឹត្តិការណ៍​។​ ​Digital​ ​Cam​bo​d​i​a​ 2020 ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ ​Digital​ ​Talent​s​។​ ​ក្នុងនាម​ជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​ ​ដែល​ជា​គ្រឹះស្ថាន​អប់រំ​ ​និង​ស្រាវជ្រាវ​លើ​វិ​ស័យ​បច្ចេកវិទ្យា​ឌី​ជី​ថល​និង​ជំនាញ​ដល់​យុវជន​ ​ឯកឧត្តម​ ​ជឿជាក់​ថា​ ​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​នឹង​ក្លាយ​ជា​វេទិកា​មួយ​ដែល​ប្រមូលផ្តុំ​យុវជន​ឱ្យ​មក​ចាប់អារម្មណ៍​លើ​វិ​ស័យ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ដែល​ជា​វិ​ស័យ​អាទិភាព​និង​ជា​ឆ្អឹងខ្នង​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ន​មានប្រសាសន៍ថា​ ​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​ជា​ផ្នែក​មួយ​ការចូលរួម​ចំណែក​ឱ្យ​សម្រេច​បាន​នូវ​ផែនការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៩​ ​និង​២​០​២​០​ ​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​. ​ពោល​គឺ​ដើម្បី​ ​១​. ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​២​. ​ជំរុញ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ន​វា​នុ​វត្ត​ន៍ ​ខាង​ផ្នែក​ ​ប​.​គ​.​ព​. ​និង​៣​. ​ជំរុញ​ការ​អភិវឌ្ឍ​ ​T​e​c​h​ ​Start​up​ ​E​co​system​ ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ផ្តល់​ចំណាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​ ​Digital​ ​Cam​bo​d​i​a​ 2020 ​ថា​ “​Digital​ ​Cam​bo​d​i​a​ 2020 ​គឺជា​សរ​សរ​ស្តម្ភ​មួយ​ដើម្បី​សម្រេច​បាន​គោល​នយោបាយ​ដែល​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ ​ពោល​គឺ​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជឿជាក់​ថា​ ​ការ​អភិវឌ្ឍ​យុវជន​ប្រកបដោយ​ទេពកោសល្យ​នឹង​ចូល​រួមចំណែក​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​-​ចតុ​កោណ​តំ​ណាក់​កាល​ទី​៤​ ​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ ​ជាពិសេស​ដើម្បី​ត្រៀម​ខ្លួន​ចាប់​យក​សេដ្ឋកិច្ច​ឌី​ជី​ថល​និង​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

*​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​Digital​ ​Cam​bo​d​i​a​ 2020 ​នឹង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទូរគមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អា​ស៊ាន​ ​និង​វាគ្មិន​ដែល​បាន​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​ប្រមាណ​ ​១​២​០​ ​រូប​។​ ​ព្រឹត្តិការណ៍​នេះ​ក៏​មានការ​តាំង​ពិព័ណ៌​ប្រមាណ​ ​១​៧​០​ ​ស្តង់​ ​និង​ស​ង្ឈឹ​ម​ថា​នឹង​មាន​អ្នកចូលរួម​លើស​ពី​ ​៣​០​, ​០​០​០​ ​នាក់​ ​មកពី​ស្ថាប័នជាតិ​ ​និង​អន្តរជាតិ​ ​រួម​មាន​ ​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​ទូត​ ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​ធនាគារ​ ​មីក្រូ​ហិរញ្ញវត្ថុ​ ​អាជីវកម្ម​បង្កើត​ថ្មី​ (​T​e​c​h​ ​Start​up​) ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​គ្រឹះស្ថាន​អប់រំ​ ​និង​ដៃគូ​អភិវឌ្ឍន៍​៕



​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 865

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥