​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃអង្គារ​ ​០​៦​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ស្តីពី​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​បណ្តា​អន្តរ​ក្រសួង​-​ស្ថាប័ន​ ​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​ការ​ជំរុញ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​គឺជា​ការប្រើប្រាស់​មធ្យោបាយ​អេឡិ​ក​ត្រូនិ​ក​ ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​ ​និង​មូលដ្ឋាន​នៃ​ការ​ផ្តល់​សេវា​អោយ​មាន​តម្លា​ភាព​ ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​កាន់តែ​ប្រសើរ​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​រាជរដ្ឋាភិបាល​ ​តាមរយៈ​ការ​បង្កើត​និង​ប្រើប្រាស់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​រួម​ ​វេទិកា​ឌី​ជី​ថល​រួម​ ​សេវាកម្ម​ឌី​ជី​ថល​រួម​ ​ដោយ​ឈ​រលើ​យន្ត​ការ​ "​បង្កើត​ម្តង​ប្រើ​បាន​គ្រប់កន្លែង​" ​និង​កម្មវិធី​ពង្រឹង​សមត្ថភាព​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​ ​បើ​ទោះបីជា​រាជរដ្ឋាភិបាល​ ​មិនទាន់​មាន​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​តម្រង់​ផ្លូវ​សម្រាប់​អនុវត្តន៍​ក៏ដោយ​ ​តែ​បច្ចុប្បន្ន​ ​នៅ​តាម​បណ្តា​ក្រសួង​ ​ស្ថាប័នរដ្ឋ​ ​និង​អង្គភាព​សាធារណៈ​មួយ​ចំនួន​ ​បាន​នឹង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អេឡិ​ក​ត្រូនិ​ក​ ​សម្រាប់​គ្រប់គ្រង​ការងារ​តាម​បែប​ឌី​ជី​ថល​ ​និង​ផ្តល់​សេវា​រដ្ឋបាល​របស់​ខ្លួន​ពី​ចំងាយ​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ ​និង​មាន​ភាព​ងាយស្រួល​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ជា​ការងារ​មួយ​ដ៏​ធំ​ដែល​ត្រូវ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់ជាន់ថ្នាក់​តាមរយៈ​ការ​ធ្វើ​គោល​នយោបាយ​ ​យុទ្ធសាស្ត្រ​ ​ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ​ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ ​ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ​ការ​អនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​អង្គប្រជុំ​ ​ដើម្បី​បាន​យល់​ដឹង​កាន់តែ​ច្បាស់លាស់​ថែមទៀត​ ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បទពិសោធន៍​ដែល​ប្រទេស​មួយ​ចំនួន​ ​ដែល​ឈាន​មុខ​គេ​លើ​វិ​ស័យ​នេះ​ ​ដូចជា​សាធារណរដ្ឋ​កូរ៉េ​ សឹង្ហ​បុរី​ ​និង​អេស្តូ​នី​ជាដើម​ ​បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ផង​ដែរ​៕

 



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការរៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ (​D​M​C) ​សម្រាប់​បង្កើន​ការ​ប្រមូល​ចំណូល​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ ​ការ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ ​រដ្ឋាភិបាល​ឌី​ជី​ថល​

ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)​

​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀ​ត​ធេ​ល​(ខេ​ម​បូ​ឌា)

Semtararath | ថ្ងៃ ចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1132

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥