​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រស​ណី​យ៍​និង​ទូរគមនាគមន៍​ចូលរួម​សន្និសីទ​សកល​របស់​ ​UP​U ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​ប្រទេស​ចិន​

X​i​a​men​ ​ប្រទេស​ចិន​៖​ ​នា​ថ្ងៃអាទិត្យ​ ​១​៣​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ឯក​ ​វណ្ណ​ឌី​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃ​ស​ណី​យ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ចូលរួម​សន្និសីទ​សកល​របស់​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ (​UP​U ​G​l​ob​a​l​ ​Conference​ on ​Cross​-​border​ ​Cooperation​ ​in​ ​an​ ​E​-​commerce​ ​World​) ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​។​

​សន្និសីទ​នេះ​ផ្តួចផ្តើម​ឡើង​ដោយ​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​និង​រៀបចំ​ដោយ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​State​ ​Post​ ​Bureau​ o​f​ ​China​ (S​P​B) ​និង​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​(​China​ ​Post​ ​Group​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​តំណាង​រដ្ឋ​ជា​សមាជិក​១​០​២​ប្រទេស​ ​ចំនួន​លើស​ពី​៣​៨​០​នាក់​ ​និង​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន​ដូចជា​ ​អង្គការ​គយ​ពិភពលោក​ (​W​CO​), ​Taxation​ ​and​ ​Tax​ ​Administration​ o​f​ ​European​ ​Commission​, ​United​ ​Nation​ ​E​S​CAP​, ​International​ ​Cross​ ​Border​ ​e​Bay​, UNC​T​A​D​ ​និង​ដៃគូ​រ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

សន្និសីទ​នេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​៖​

- ​ការ​រក្សា​ចរន្ត​ផ្គត់ផ្គង់​តាមរយៈ​ការប្រកួតប្រជែង​បទ​ប្បញ្ញត្តិ​ថ្មីៗ​ (​Keeping​ ​supply​ ​chain​s ​flowing​

​through​ ​new​ ​regulatory​ ​challenge​s)

- ​ភាព​ងាយស្រួល​ ​និង​ការ​ជួយ​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​(​Cross​-​border​ ​E​-​Commerce​, ​trade​

​f​a​c​i​l​it​at​ion​ ​and​ s​imp​l​if​i​cat​ion​)

- ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នី​យ​កម្ម​ ​និង​ការផ្លាស់ប្តូរ​ទិន្នន័យ​រួម​ ដើម្បីំ​ជួយ​កាត់បន្ថយ​ការ​បញ្ចូន​ឯកសារ​ ​និង​អន្តរ​ប្រតិបត្តិការ​ក្នុង​ខ្សែ​ស​ង្វាត់​ផ្គត់ផ្គង់​ (​Digit​i​z​at​ion​ ​and​ ​big​ ​data​-​Moving​ ​to​ ​a​ ​paper​less​ ​process​ ​and​ ​inter​o​per​ability​ ​in​ ​t​h​e​ ​supply​ ​chain​)

- ​ការ​​​ដឹកជញ្ជូន​បញ្ញើ​ប្រៃសណីយ៍​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​តាម​រថភ្លើង​ ​និង​ការ​​​ដឹកជញ្ជូន​អន្តរជាតិ​(​Mail​ ​by​ ​rail​-​E​-​Commerce​ ​and​ ​international​ ​transport​)

- ​តម្រូវ​ការ​សុ​វត្តិ​ភាព​ ​និង​ការពារ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​(​E​-​Commerce​ ​security​ ​and​ ​safety​ ​requirements​)

- ​ការ​ចែករំលែក​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​ម៉ា​ ជុ​ង​សេង​ (​H​.​E​.​M​r. ​MA​ JUN​SHE​N​G​) ​អគ្គនាយក​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ (S​P​B) ​និង​ថ្នាក់​ដឹកនាំ​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​ (​China​ ​Post​ ​Group​) ​និង​បាន​ជម្រាប​ជូន​ភាគី​ចិន​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​ប្រៃសណីយ៍​រវាងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ ​និង​បង្ហាញ​បរិយាកាស​វិនិយោគ​ជូន​ភាគី​ចិន​ ​ក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​និង​ស្រប​ពេល​ដែល​បច្ចុប្បន្ន​មាន​អ្នកវិនិយោគទុន​ចិន​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។​ ​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​ ​ម៉ា​ ជុ​ន​សេង​ (​H​.​E​.​M​r. ​MA​ JUN​SHE​N​G​) ​បាន​ស្វាគមន៍​ការ​លើកឡើង​ពីសំណាក់​ភាគី​កម្ពុជា​ ​និង​បាន​យល់​ពី​បរិយាកាស​អំណោយផល​នៅ​កម្ពុជា​ ​ហើយ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ថា​ ​នឹង​ជ​ម្រុ​ញ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពី​​​រ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែមទៀត​ ​និង​អនុញ្ញាត​ ​ឬ​ (​ណែនាំ​) ឱ្យ​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​វិនិយោគ​វិ​ស័​យ​ប្រៃសណីយ៍​នៅ​កម្ពុជា​ ​ជាពិសេស​ ​E​-​Logistics​ ​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា​ ​និង​បាន​សន្យា​បញ្ជូន​គ្រូ​ឧទ្ទេសនាម​ល្អ​ៗ​ ​និង​ជំនាញការ​ (​Postal​ ​Expert​) ​ពី​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​មក​ជួយ​បណ្តុះបណ្តាល​មន្ត្រី​ ​M​P​T​C ​និង​ជួយ​រៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ជួយ​រៀបចំ​ធ្វើ​វិ​សោ​ធ​ន៍​កម្ម​ច្បាប់​ប្រៃសណីយ៍​ឡើងវិញ​ ឱ្យ​ស្របតាម​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ក្នុង​វិ​ស័​យ​ប្រៃសណីយ៍​៕



​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 832

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥