​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃពុធ​ ​៨​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​។​

​នៅ​ក្នុង​ជំនួប​នោះ​ដែរ​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​បាន​មានប្រសាសន៍ថា​ ​គោលបំណង​របស់​ឯកឧត្តម​ ​នា​ថ្ងៃនេះ​ ​គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​ក្នុង​វិ​ស័យ​ឌី​ជី​ថល​ ​រវាង​សហរដ្ឋអាមេរិក​ ​និង​ព្រះរាជាណាចក្រកម្ពុជា​ ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ ​ចំពោះ​ការ​រីក​លូតលាស់​នៃ​វិ​ស័យ​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ ​ហើយ​កម្ពុជា​ ​គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុងចំណោម​ប្រទេស​នាំមុខ​ ​ដែល​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើនជាង​គេ​នៅ​ក្នុង​តំបន់​។​ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​ល្អ​រវាង​ ​ក្រសួង​ ​និង​ ​ក្រុមប្រឹក្សា​ធុរកិច្ច​អា​ស៊ាន​-​សហរដ្ឋអាមេរិក​ ​ហៅ​កាត់​ (​US​A​BC) ​នា​ពេល​កន្លងមក​ ​ព្រមទាំង​រំពឹង​ថា​នឹង​មាន​ការិយាល័យ​តំណាង​ ​US​A​BC ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ ​ហើយ​ការ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ​នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង​ ​និង​ពង្រីក​ទ្វេ​រ​ឡើង​ថែមទៀត​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​ផ្តល់​ទំនុក​ចិត្ត​ ​និង​ប្រគល់​ភារកិច្ច​ថ្មី​ ​មក​បំពេញបេសកកម្ម​ ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​។​ ​លើស​ពីនេះទៅ​ទៀត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​សង្ឃឹម​ថា​ ​វត្តមាន​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ដែល​មានស្រាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ ​រវាងប្រទេស​ទាំងពីរ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជូនពរ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ ​សូម​មាន​សុខភាព​ល្អ​ ​និង​សម្រេច​ជោគជ័យ​ ​នៅ​ក្នុង​ការ​បំពេញបេសកកម្ម​ការងារ​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​៕

 



​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”​

​​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​

​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​ ​L​in​g​ ​Y​an​ ​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ ​China​ ​T​e​l​e​co​m​ ​Cam​bo​d​i​a​ ​Co​., ​L​t​d​. ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​ ​L​in​g​ ​Y​an​ ​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ ​China​ ​T​e​l​e​co​m​ ​Cam​bo​d​i​a​ ​Co​., ​L​t​d​. ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​លោក​ ​M​i​y​a​o ​Ma​s​a​h​i​ro ​ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អនុញ្ញាត​ឱ្យ ​លោក​ ​M​i​y​a​o ​Ma​s​a​h​i​ro ​ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

Semtararath | ថ្ងៃ ចន្ទ ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1323

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥