​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៧​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​បាន​ប្រារព្ធ​នៅ​ក្នុង​ទីតាំង​វត្ត​សុវណ្ណ​និមិត្ត​ ​ឃុំ​ប្រឡាយ​មាស​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​សមាជិក​ ​សមាជិកា​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​ស្ថិត​ក្នុង​ឃុំ​ប្រឡាយ​មាស​ ​និង​ឃុំ​ផ្លូវ​ទូក​ ​សរុប​ប្រមាណ​ ​២​៩​០​​នាក់​ (​ស្រី​ ​ចំនួន​៧​៤​នាក់​)​។​

​មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្តម​ប្រធាន​ ​បាន​លើកឡើង​ថា​ ​ដើម្បី​គាំទ្រ​ ​និង​រួមចំណែក​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ​គោល​នយោបាយ​ ​និង​កម្មវិធី​កំណែ​ទម្រង់​នានា​​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ត​ចាត់តាំង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដើម្បី​ចុះ​បេសកកម្ម​តាម​មូលដ្ឋាន​រាជធានី​-​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​សំដៅ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៅ​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​ប្រធាន​ ​បាន​បន្ត​ទៀត​ថា​ ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ​មាន​តួនាទី​លើក​ក​ម្ពស់​ការ​​​ដឹកនាំ​សម្របសម្រួល​ ​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ផ្តល់​សេវា​ ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ​ការដោះស្រាយបញ្ហា​នានា​ដើម្បី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ប្រធាន​ ​បាន​បើក​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​សំណួរ​ពាក់ព័ន្ធ​នានា​ក្នុង​មូលដ្ឋាន​ ​និង​ទទួលយក​នូវ​សំណូមពរ​របស់​ ​អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ដែល​ជា​ក្តី​កង្វល់​ពីមុន​មក​។​ ​បន្ទាប់ពី​ទទួល​បាន​សំណូមពរ​ ​និង​សំណួរ​ ​ចំនួន​០​៩​ ​ដែល​បាន​លើកឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ​ដោយ​បាន​ស្នើ​ឲ្យ​អង្គ​វេទិកា​សាធារណៈ​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​ ​ផង​នោះ​ ​សំណូមពរ​ ​និង​បញ្ហា​ ​របស់​ពួកគាត់​ ​ត្រូវ​បាន​អង្គ​វេទិកា​សាធារណៈ​បាន​បកស្រាយ​ច​ម្ងល់ ​និង​ឆ្លើយតប​នូវ​សំណូមពរ​ចាំបាច់​ ​និង​បាន​លើក​នូវ​វិធានការ​ដើម្បី​ដោះស្រាយ​សម្រាប់​អនុវត្តន៍​អោយ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​ ​ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​មួយ​ចំនួន​ ​ក្រុម​ការងារ​នឹង​ធ្វើការ​ពាំ​នាំ​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ដើម្បី​រិះរក​វិធី​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស​បំផុត​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ប្រធាន​ ​បាន​ចុះ​មើល​ទីតាំង​ជាក់ស្តែង​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​បង្កើត​ផ្សារ​សហគមន៍​ ​ស្ថិតនៅ​ក្នុង​ឃុំ​ប្រឡាយ​មាស​ ​ផង​ដែរ​៕



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​នាំ​យក​ថវិកា​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ដើម្បី​ដោះស្រាយ​តាម​សំណើ​និង​សំណូមពរ​ ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​២​កន្លងមក​ ​នៅ​ឃុំ​ទួល​ខ្ពស់​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​នាំ​យក​ថវិកា​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ដើម្បី​ដោះស្រាយ​តាម​សំណើ​និង​សំណូមពរ​ ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​២​កន្លងមក​ ​នៅ​ឃុំ​ទួល​ខ្ពស់​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​​

​​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​

Semtararath | ថ្ងៃ ចន្ទ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1123

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥