​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ ”​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​” ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ​០​៩​កើត​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ “​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​តំណាង​មកពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​តំណាង​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ប្រៃសណីយ៍​, ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ព្រមទាំង​មន្ទីរ​ ​ប​.​ទ​.​ខេត្ត​ទាំង​២​៤​ ​សរុប​ប្រមាណ​ ​២​០​០​នាក់​។​

​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ ​គឺ​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ​២​០​១​៩​-​២​០​២​៣​ ​សំដៅ​គៀ​រ​គរ​ប្រមូល​ចំណូល​ឱ្យ​អស់​លទ្ធភាព​បង់​ចូល​ថវិកាជាតិ​ ​កាត់បន្ថយ​បំណុល​ដែល​មាន​កន្លងមក​ ​ទប់​ស្កាត់​បំណុល​ដែល​នឹង​កើត​មានថ្មី​ ​ពិសេស​ចូលរួម​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​គោលដៅ​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​ឆ្នាំ​២​០​៣​០​ ​និង​ចំណូល​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​ ​ក៏​ដូច​ជំរុញ​ប្រតិបត្តិ​ករ​ទាំងអស់​ភ្ញាក់រឮក​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បង់​ចំណូល​ឲ្យបាន​ត្រឹមត្រូវ​ ​ទាន់ពេល​វេលា​ ​ព្រមទាំង​បង្កើន​សមត្ថភាព​ ​និង​ប្រសិទ្ធ​ភាព​ការងារ​នៃ​មន្ត្រី​ជំនាញ​ដែល​មាន​ភារកិច្ច​ប្រមូល​ចំណូល​។​

​​ថ្លែង​ក្នុង​ឱកាស​បើក​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​លើកឡើង​ពី​ភាព​ជោគជ័យ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២​០​១​៤​-​២​០​១​៨​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ​២​០​១​៩​-​២​០​២៣​ ​ដែល​កាន់តែ​មុត​ស្រួច​ ​ស៊ី​ជម្រៅ​ ​សំដៅ​លើក​ក​ម្ពស់​សមត្ថភាព​រដ្ឋបាល​ប្រមូល​ចំណូល​ ​បន្ត​ពង្រឹង​អភិបាល​កិច្ច​ ​លើក​ក​ម្ពស់​គុណភាព​ ​បង្កើន​ប្រសិទ្ធ​ភាព​ ​និង​ស័ក្តិ​សិទ្ធ​ភាព​សេវា​ ​ធានា​ឲ្យបាន​នូវ​បរិយាកាស​ធុរកិច្ច​ ​ពង្រឹង​ការប្រកួតប្រជែង​ ​និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​៤​គឺ​ (​១​).​ធានា​ចីរភាព​កំណើន​សេដ្ឋកិច្ច​ (​២​).​រក្សា​ចីរភាព​ចំណូល​ដែល​អាច​ឈាន​ទៅដល់​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ចំណូល​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​ (​៣​).​ធានា​បាន​នូវ​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សារពើពន្ធ​ ​និង​មិនមែន​សារពើពន្ធ​ ​និង​(​៤​).​ធានា​បាន​នូវ​សមធម៌​សង្គម​ ​ដើម្បី​ចូល​រួមចំណែក​បន្ធូរបន្ថយ​បន្ទុក​ពន្ធ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ ​បង្កើន​សុខភាព​ប្រជាពលរដ្ឋ​ ​និង​រក្សា​ការពារ​បរិស្ថាន​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សិក្ខាសាលា​នេះ​នឹង​ផ្តល់​ជា​ពុទ្ធិ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​និង​ប្រតិបត្តិ​ករ​ទាំងអស់​យល់​កាន់តែ​ច្បាស់​ថែមទៀត​អំពី​កាតព្វកិច្ច​ដែល​ត្រូវ​អនុវត្ត​ការ​បង់​ ​និង​ប្រមូល​ចំណូល​ ​ព្រមទាំង​វិធានការ​ទាំងឡាយ​ ​ដើម្បី​ចូល​រួមចំណែក​កសាង​ភាពជា​ដៃគូ​រវាង​វិ​ស័យ​ឯកជន​ ​និង​រដ្ឋ​។

​ថ្លែង​ក្នុង​ពិធី​បិទ​អង្គ​សិក្ខាសាលា​ ​ឯកឧត្តម​ ​សា​រ៉ា​ក់ ​ខាន់​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​មានប្រសាសន៍ថា​ ​ឆ្លងកាត់​ការ​ធ្វើ​បទ​បង្ហាញ​របស់​គ្រូ​បង្គោល​ ​និង​ការពិភាក្សា​រួចមក​ ​សមាជិក​ ​សមាជិកា​ ​គ្រប់រូប​ប្រាកដជា​បាន​យល់​ដឹង​កាន់តែ​ប្រសើរ​ជាង​មុន​អំពី​ខ្លឹម​សារសំខាន់​ៗ​នៃ​បទ​បង្ហាញ​នីមួយៗ​ ​ពិសេស​ស្គាល់​ច្បាស់​អំពី​កាតព្វកិច្ច​របស់​ប្រតិបត្តិ​ករ​នៃ​វិ​ស័យ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​I​C​T​ ​។​ ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​រៀបចំ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣​ ​សម្រាប់​ឆ្នាំ​២​០​២​០​ ​មាន​ចំនួន​២​៤​សកម្មភាព​ ​ដោយ​ផ្តោត​សំខាន់​លើ​៖​ ​ទី​១​ពង្រឹង​ ​និង​បង្កើន​ការ​ប្រមូល​ចំណូល​បង់​ចូល​ថវិកា​រដ្ឋ​ ​ទី​២​ពង្រឹង​គោលការណ៍​ចំណាយ​ ​និង​កាត់បន្ថយ​ដំណើរការ​នីតិវិធី​ចំណាយ​ ​ទី​៣​គ្រប់គ្រង​ ​និង​មាន​វិធានការ​កាត់បន្ថយ​បំណុល​ ​ទី​៤​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ទី​៥​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​ ​និង​ ​សវនកម្ម​ ​ទី​៦​ពង្រឹង​ ​និង​រៀបចំ​ប្រតិបត្តិការ​កត់ត្រា​ចំណូល​ ​ធានា​ចំណាយ​ ​ទូទាត់​ចំណាយ​ ​និង​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ ​តាម​ប្រព័ន្ធ​F​M​I​S ​និង​ទី​៧​រៀបចំ​ដាក់ឲ្យ​អនុវត្ត​ច្រកចេញ​ចូល​តែមួយ​នៅ​ទីស្តីការ​ក្រសួង​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ចំពោះ​អ្នក​មក​ ​ទទួល​សេវា​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​ស​ង្ឈឹ​ម​ថា​ ​ក្រោយ​បញ្ចប់​សិក្ខាសាលា​នេះ​ ​ប្រតិបត្តិ​ករ​ទាំងអស់​ដែល​ផ្តល់​សេវា​ពាក់ព័ន្ធ​ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ ​ប​.​ទ​. ​នឹង​ប្រកាន់​របប​ស្វ័យ​ប្រកាស​ចំណូល​ ​និង​ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​ ​ក៏​ដូច​លិខិត​ចាំបាច់​ផ្សេងៗ​របស់​ខ្លួន​មក​ក្រសួង​ ​ជា​ពុំខាន​៕



ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ​

​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីច្រកទ្វារ អុីនធើណិតជាតិ

​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​​

​​ពិធី​ចុះហត្ថលេខា​លើ​ប្រកាស​អន្តរ​ក្រសួង​ស្តីពី​វិធានការ​ទប់​ស្កាត់​និង​លុបបំបាត់​ការ​ឆ្លង​រំខាន​ចូល​ហ្រេ្វ​កង់​ស៍​ប្រព័ន្ធ​ឧបករណ៍​វិទ្យុ​នាំ​ផ្លូវអាកាស​ ​នៅ​ក្នុង​ដែនអាកាស​នៃ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​​

​​ឯកឧត្ដម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​ផ្ដួចផ្ដើម​​បង្កើត​ ​និង​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​ការអប់រំ​ពី​ចម្ងាយ​” ​ដើម្បី​លើក​ក​ម្ពស់ការ​អប់រំ​តាម​បច្ចេកវិទ្យា​ ​ឌី​ជី​ថល​

​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”​

​​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ “ ​ប្រព័ន្ធ​គ្រប់គ្រង​សារ​និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន​ ​និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូ​វី​ដ​-​១​៩​ ”

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឯកសារ​ទស្សន​ទាន​ស្តីពី​ការរៀបចំ​ក្របខណ្ឌ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​

Semtararath | ថ្ងៃ សុក្រ ទី ០៤ ខែ តុលា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1179

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥