រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោក នាង ម៉ៅ អគ្គនាយករង តំណាង ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “សន្តិសុខក្នុងការប្រើប្រាស់បណ្តាញសង្គម (Social Media Security)” ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយក្រុមហ៊ុន edotco ដោយមានការចូលរួមពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, វិស័យឯកជន, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិស័យអប់រំ ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ ២៥០នាក់។
គោលបំណងនៃសិក្ខាសាលារៀបចំឡើង គឺដើម្បីធ្វើការចែករំលែកអំពីហានិភ័យថ្មីៗពាក់ព័ន្ធទៅនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមមានសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីម៉ែល សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម និងការបង្ហាញផ្ទាល់អំពីលទ្ធភាពក្នុងការវាយប្រហារ និងវិធីសាស្ត្រការពារ ទប់ស្កាត់ពីការវាយប្រហារ។
ក្នុងឱកាសនោះដែរ លោក នាង ម៉ៅ បានមានប្រសាសន៍ថា ការប្រើប្រាស់បណ្តាញសង្គមនៅក្នុងកម្ពុជាបន្តកើនឡើងគួរឱ្យកត់សម្គាល់ បណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាមធ្យោបាយទំនាក់ទំនងមួយសម្រាប់ប្រជាជនកម្ពុជា។ តាមរបាយការណ៍ពីនិយ័តករទូរគមនាគមន៍កម្ពុជាក្នុងខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះបានឱ្យដឹងថា អ្នកប្រើប្រាស់ទូរស័ព្ទចល័តមានចំនួន ២០,៨លាននាក់ ដែលស្មើនឹង ១២០ភាគរយ ជាមួយនឹងអ្នកប្រើប្រាស់អុីនធើណេតចល័តមានចំនួន ១៥,៦លាននាក់ ដែលស្មើនឹង ៩៦,១ភាគរយ។ បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក គឺជាប្រព័ន្ធមួយដែលត្រូវ បានប្រើប្រាស់យ៉ាងទូលំទូលាយជាងគេនៅកម្ពុជាក្នុងចំណោមប្រព័ន្ធបណ្តាញសង្គមផ្សេងទៀត ដែលមានអត្រាអ្នកប្រើប្រាស់រហូតដល់ប្រមាណជា ៨,៨លាននាក់ ស្មើនឹង ៥៤,០២ភាគរយក្នុងខែសីហា ឆ្នាំ២០១៩។
លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គលសាធារណៈនានា បានប្រើ់ប្រាស់ហ្វេសប៊ុកក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអតិថិជនរបស់ខ្លួនដើម្បីផ្តល់ព័ត៌មានថ្មីៗ ក៏ដូចជាទទួលបាន មតិយោបល់ត្រល់បមកវិញផងដែរ។ សហគ្រាសមីក្រូ ធនតូចនិងមធ្យម បានប្រើប្រាស់ហ្វេសប៊ុកក្នុងការលក់ទំនិញ និងផលិតផលរបស់ខ្លួនដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ ឬក៏ប្រើប្រាស់ដើម្បីធ្វើការបញ្ជូនព័ត៌មានអំពីការផ្ទេរលុយកាក់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការដែលអ្នកប្រើប្រាស់មិនបានស្វែងយល់អំពីមុខងាររបស់ហ្វេសប៊ុកឱ្យបានលំអិតនោះទេ អ្នកប្រើប្រាស់នឹងអាចក្លាយខ្លួនទៅជាជនរងគ្រោះដោយការប្រើប្រាស់បច្ចេកវិទ្យាជាក់ជាមិនខាន។ តួយ៉ាងជាឧទាហរណ៍កន្លងនេះ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនបានក្លាយខ្លួនទៅជាជនរងគ្រោះដោយ សារចោរបច្ចេកវិទ្យាធ្វើការជ្រៀតចូលលួចកាន់កាប់គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ហើយដែលមានខ្លះអាច ធ្វើការស្រោចស្រង់មកវិញ និងមួយចំនួនទៀតគឺមិនអាចសង្គ្រោះមកវិញឡើយ។ ចោរបច្ចេកវិទ្យាអាចធ្វើការ ប្រើប្រាស់គណនីដែលលួចបានដើម្បីបន្លំបោកប្រាស់អ្នកដទៃក្នុងគោលបំណងទុច្ចរិតណាមួយដែលមិនអាច ប៉ាន់ស្មានបាន។ ព័ត៌មានក្លែងក្លាយ ឬហៅថា Fake News គឺជាប្រធានបទមួយទៀត ដែលបាននឹងកំពុងវាយលុកនៅក្នុងហ្វេសប៊ុកនៅកម្ពុជាផងដែរ។ វាបានធ្វើឱ្យអ្នកប្រើប្រាស់ពិបាកបែងចែកថាតើព័ត៌មានណាពិត ឬមិនពិត បើសិនជាមិនបានធ្វើការផ្ទៀងផ្ទាត់ប្រព័ន្ធឱ្យបានច្បាស់លាស់នោះទេ ហើយបន្ទាប់មកធ្វើការ ចែករំលែកបន្តព័ត៌មានទាំងនោះ។
មុននឹងបញ្ចប់ លោកសង្ឃឹមថាសិក្ខាសាលានៅក្នុងថ្ងៃនេះនឹងបានជាធាតុចូលមួយដ៏សំខាន់សម្រាប់អស់លោក-លោកស្រី ក្នុងការស្វែងយល់បន្ថែមអំពីចំណេះដឹងអំពីសន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើយ៉ាងណា កាត់បន្ថយនូវហានិភ័យក្នុងការគ្រប់គ្រងគណនីហ្វេសប៊ុករបស់អង្គភាពរបស់ខ្លួន ក៏ដូចជាក្នុងការប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ៕
ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញដឹកនាំប្រតិភូក្រសួងប្រសណីយ៍និងទូរគមនាគមន៍ចូលរួមសន្និសីទសកលរបស់ UPU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកឆ្លងកាត់ព្រំដែន នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន
លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមវេទិកាអាជីវកម្មប្រៃសណីយ៍ របស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន I.T Galaxy Data Network (Cambodia) Co.,Ltd. ស្តីពី “កិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យា សេវាទូរគមនាគមន៍ និងព័ត៌មាន”
ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ប៉ូ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី៦៦ (ICANN66 Annual General Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះអាសយដ្ឋានអុីនធឺណិត នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា
ចំនួនអ្នកអាន 781
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩