ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋនៅឃុំចំនួន៣ (ឃុំជៀប ឃុំទួលខ្ពស់ និងឃុំក្បាលទឹក) ដោះស្រាយនូវបញ្ហានៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី២ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅបរិវេណវត្តមហាកុសលចេតនារាម(វត្តអញ្ជាញ) នៅឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសសម្រាប់អនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ ។
ក្នុងបេសកកម្មនេះ ឯកឧត្តមអនុប្រធាន និងក្រុមការងារ បានចុះពិនិត្យ គម្រោងស្នើសុំរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំជៀប, ឃុំទួលខ្ពស់ និងឃុំក្បាលទឹក មានដូចខាងក្រោម៖
(១). បានចុះពិនិត្យ និងសិក្សាសំណើសុំផ្លូវកៅស៊ូ ០១ខ្សែ ប្រវែង២៣គីឡូម៉ែត្រ ភ្ជាប់ពីឃុំខ្លុងពពក ទៅឃុំជៀប នៅឃុំជៀប
(២). បានចុះពិនិត្យ និងសិក្សាស្នើសុំសាងសង់សាលាបុណ្យ ប្រវែង ១០,៥ ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ នៅភូមិកោះខ្ទម្ភ ឃុំជៀប
(៣). បានចុះពិនិត្យ និងសិក្សាស្នើសុំផ្លូវ ០១ខ្សែប្រវែង ៩០០ម៉ែត្រ នៅភូមិរកាទង ឃុំទួលខ្ពស់
(៤). បានចុះពិនិត្យ និងសិក្សាស្នើសុំស្ពាន ០១កន្លែងប្រវែង ៤០ម៉ែត្រ នៅឃុំរកាទង ឃុំទួលខ្ពស់
(៥). បានចុះពិនិត្យ និងសិក្សាស្នើសុំជួសជុលទំនប់ទឹកកុមារ ប្រវែង១៥០ម៉ែត្រ ដែលឆ្នាំកន្លងទៅទឹកហូរច្រោះលើផ្លូវ នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់
(៦). បានចុះពិនិត្យ និងសិក្សាស្នើសុំផ្លូវកាត់ភូមិត្រពាំងស្មាច់ ដែលមានប្រវែង ២,៥០០ម៉ែត្រ នៅឃុំទួលខ្ពស់
(៧). បានចុះពិនិត្យ និងសិក្សាស្នើសុំស្ពានឆ្លងកាត់ស្ទឹងដែលមានប្រវែង៣០ម៉ែត្រ នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់
(៨). បានចុះពិនិត្យ និងសិក្សាស្នើសុំជួលជួសជុលទំនប់ទឹក ១កន្លែង នៅភូមិឡ ឃុំទួលខ្ពស់
(៩). បានចុះពិនិត្យ និងសិក្សាស្នើសុំសាងសង់របងវិហារឥស្លាម ប្រវែង ១៧០ម៉ែត្រ នៅភូមិស្រែចាន ឃុំទួលខ្ពស់
(១០). បានចុះពិនិត្យ និងសិក្សាស្នើសុំផ្លូវថ្នល់ក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង១,៥០០ម៉ែត្រ នៅភូមិស្រែចាន ឃុំទួលខ្ពស់
(១១). បានចុះពិនិត្យ និងសិក្សាស្នើសុំផ្លូវប្រវែង ១២០០ម៉ែត្រ នៅក្នុងភូមិឡ ឃុំក្បាលទឹក
(១២). បានចុះពិនិត្យ និងសិក្សាស្នើសុំស្តារប្រឡាយប្រព័ន្ធធារាសាស្ត្រ ប្រវែង ៣,៥០០ម៉ែត្រ ដែលលហូរកាត់ចំនួន ០៤ភូមិ នៅឃុំក្បាលទឹក
(១៣). បានចុះពិនិត្យ និងសិក្សាស្នើសុំផ្លូវលំ ០១ខ្សែ ប្រវែង ៣,០០០ម៉ែត្រ ដែលតាមផ្លូវរទេះចាស់ ដោយត្រូវទឹកហូរច្រោះដាច់ពិបាកធ្វើដំណើរ នៅឃុំក្បាលទឹក
(១៤). បានចុះពិនិត្យ និងសិក្សាស្នើសុំផ្លូវលំ ០១ខ្សែ ប្រវែង ៣០០ម៉ែត្រ នៅឃុំក្បាលទឹក
(១៥). បានចុះពិនិត្យ និងសិក្សាស្នើសុំសាងសង់ស្ពាន ប្រវែង៤០ម៉ែត្រ នៅភូមិងយ ឃុំក្បាលទឹក
(១៦). បានចុះពិនិត្យ និងសិក្សាស្នើសុំជួសជុលទំនប់ទឹកចម្ការតាមូប្រវែង ១៤ម៉ែត្រ នៅឃុំក្បាលទឹក។
រាល់សំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមអនុប្រធាន បានស្នើក្រុមការងារបច្ចេកទេសចុះពិនិត្យសិក្សា និងរៀបចំរបាយការណ៍លម្អិតជូន ឯកឧត្តមប្រធាន សម្រាប់ដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងសម្រេចផងដែរ៕
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៩ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ឯកឧត្តមរដ្ឋលេខាធិការ ជា មានិត បាននាំយកថវិការបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស ដើម្បីដោះស្រាយតាមសំណើនិងសំណូមពរ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈលើកទី២កន្លងមក នៅឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៩ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
លោកជំទាវ ឈរ ណារី ត្រាំអុីវតឹក បានដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃនៅក្នុងមណ្ឌលវិបស្សនាធុរៈសារនាឋពោធិរាជ ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន២ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩
ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩