ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនកុះករ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាតិដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រដំណាក់កាលទី៤។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាថ្ងៃនេះ ធនាគារឯកទេស វីង ដែលមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបញ្ចូល ឧបករណ៍មធ្យោបាយ បណ្តាញ និងសេវាផ្ទេរ និងទូទាត់សាច់ប្រាក់ សម្រួលដល់សកម្មភាពធ្វើជំនួញ ដោះដូរទំនិញ និងសេវាកម្មររវាងអតិថិជនសហគ្រាសនិងសហគ្រាស រវាងសហគ្រាសនិងបុគ្គល ព្រមទាំងរវាងបុគ្គលនិងបុគ្គល បានយ៉ាងងាយស្រួលរហ័សទាន់ចិត្ត និងគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ 

តាមរយៈការបង្ហាញជាវីដេអូ និងការធ្វើបទបង្ហាញនានារួចមក ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បទពិសោធន៍ល្អៗរបស់ វីង អាចចូលរួមចំណែកជួយក្នុងវិស័យប្រៃសណីយ៍ ឬក៏ក្នុងវិស័យដ៏ទៃៗទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទៅអនាគត ព្រមទាំងបានលើកទឹកចិត្តជាពិសេសដល់មន្ត្រីជំនាញក្នុងវិស័យប្រៃសណីយ៍ សិក្សាស្វែងយល់ឲ្យអស់លទ្ធភាពនូវលក្ខណៈពិសេសៗរបស់ វីង រួចហើយពិនិត្យរកឱកាសធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអាចជួយអភិវឌ្ឍវិស័យប្រៃសណីយ៍ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបាន៕



​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ​និង​ចែក​រង្វាន់​ដល់​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​មកពី​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ​និង​ចែក​រង្វាន់​ដល់​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​មកពី​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​របស់​ក្រុមហ៊ុន​ ​H​y​a​l​Route​ ​Group​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ ”​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​” ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ ”​ការ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​” ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៅ​ប្រទេស​សិង្ហបុរី​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ ​ក្រោយ​បញ្ចប់​ការចូលរួម​ក្នុង​កម្មវិធី​ ​ស​ប្តាហ៍​បណ្តាញ​គមនាគមន៍​អន្តរជាតិ​លើក​ទី​៤​ ​និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អា​ស៊ាន​លើក​ទី​៤​ ​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​នៅ​ប្រទេស​សិង្ហបុរី​

Semtararath | ថ្ងៃ សុក្រ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 6213

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

ផែនការមេរបស់ ICT កម្ពុជា ឆ្នាំ២០២០

ថ្ងៃ ចន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩