​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​ ​I​C​T​ ​សម្រាប់​ការអប់រំ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​និង​កា​រដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ស្ថា​នី​យ៍​អង់តែន​ទូរស័ព្ទ​ចល័ត​ថ្មី​ (B​T​S) ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃពុធ​ ​១​៤​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​កុំព្យូទ័រ​ ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​សម្រាប់​ការអប់រំ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ស្ថិតនៅ​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​លែង​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ក្រោម​ក្របខណ្ឌ​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​មូលនិធិ​ ​ស​.​អ​-CBR​D​ ​Fund​) ​និង​កា​រដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ស្ថា​នី​យ៍​អង់តែន​ទូរស័ព្ទ​ចល័ត​ថ្មី​ (B​T​S) ​ក្រោម​ក្របខណ្ឌ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​មូលនិធិ​ ​ក​.​ស​.​ទ​-U.S.O ​Fund​) ​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​តាមរយៈ​យន្ត​ការ​នៃ​ការ​កៀរគរ​កញ្ចប់​មូលនិធិ​ CBR​D​ ​Fund​ ​នេះ​ ​គម្រោង​បំពាក់​កុំព្យូទ័រ​និង​ស​ម្ភារៈ​បច្ចេកទេស​គាំទ្រ​ការ​បង្រៀន​ ​I​C​T​ ​នៅ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​កិច្ច​សហការ​រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​និង​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយ​ក្រុមហ៊ុន​វៀ​ត​ថែ​ល​ (ខេ​ម​បូ​ឌា) ​ក្នុង​គោលបំណង​ចម្បង​ធានា​បាន​នូវ​និរន្ត​ភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការពង្រីក​ការ​បណ្តុះបណ្តាល​បំណិន​វិជ្ជាជីវៈ​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​I​C​T​)​នៅ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ដែល​ជួយ​សិស្សានុសិស្ស​ឱ្យ​សម្រប​ខ្លួន​បាន​យ៉ាងល្អ​ប្រសើរ​ទៅ​នឹង​ទី​ផ្សារ​ការងារ​នៃ​យុគ​សម័យ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ​៤​.​០​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ស្ថានីយ​អង់​តែង​ទូរស័ព្ទ​ចល័ត​ថ្មី​(B​T​S)​មួយ​កន្លែង​ ​របស់​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា​ ​ក្រោម​ក្របខណ្ឌ​មូលនិធិ​ U.S.O ​នៅ​ក្នុង​ភូមិ​គុយ​ ​ឃុំ​ដារ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ផង​ដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​សម្តែង​នូវ​អំណរគុណ​ ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​ដែល​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​បរិ​បទ​ឌី​ជី​ថល​នី​យ​កម្ម​ ​និង​ការពង្រីក​វិសាលភាព​ប្រសិទ្ធ​ភាព​នៃ​ការ​តភ្ជាប់​សេវា​ទូរគមនាគមន៍​ឱ្យ​បាន​ដល់​តំបន់ជនបទ​ ​និង​តំបន់​ដាច់ស្រយាល​។​

​នា​រសៀល​ថ្ងៃ​ដដែល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​ប្រតិភូ​អម​ដំណើរ​ ​បាន​បន្ត​ដំណើរ​ចុះ​សួរសុខទុក្ខ​ ​ព្រមទាំង​នាំ​យក​អំណោយ​ជា​គ្រឿងឧបភោគ​ ​បរិភោគ​មួយ​ចំនួន​ ​និង​ថវិកា​ចំនួន​ ​៤​,​០​០​០​,​០​០​០​រៀល​ ​ឧបត្ថម្ភ​ដល់​គ្រួសារ​លោក​ ​មា​ច​ ម៉ុ​ន​ ​និង​លោកស្រី​ ​ធួន​ ​ធន់​ ​នៅ​ភូមិ​ចោ​ង​ម៉ោង​ ​ឃុំ​ចោ​ង​ម៉ោង​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ទទួល​រងគ្រោះ​ដោយសារ​ភ្លើងឆេះ​ផ្ទះ​ ​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​កន្លងមក​៕​



​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​អាជីវកម្ម​របស់​ទូរគមនាគមន៍​កម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​អាជីវកម្ម​របស់​ទូរគមនាគមន៍​កម្ពុជា​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង​

​ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្ដុះបណ្ដាល​របស់​អ្នកស្ម័គ្រចិត្ត​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​” ​នៅ​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្ដុះបណ្ដាល​របស់​អ្នកស្ម័គ្រចិត្ត​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​កម្ពុជា​ ​ឆ្នាំ​២​០​១​៩​” ​នៅ​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​

Semtararath | ថ្ងៃ ចន្ទ ទី ១២ ខែ សីហា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 369

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥