​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ ​A​c​cut​or ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​០​៩​កើត​ ​ខែ​ស្រា​ពណ៌​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អនុញ្ញាត​អោយ​លោក​ ​M​u​saw​i​r ​I​d​r​e​e​s ​តំណាង​ក្រុមហ៊ុន​ ​A​c​cut​or ​ដែល​មាន​ស្នាក់​ការ​នៅ​ប្រទេស​ស្វីស​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​អំពី​វិ​ស័​យ ​I​C​T​ នៅ​កម្ពុជា​ ​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​និង​វិ​ស័យ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា​ ​តាម​យន្ត​ការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​ (​Public​ ​Private​ ​Partnership​ - ​P​P​P​)​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​តំណាង​ក្រុមហ៊ុន ​A​c​cut​or​ នូវ​ផែនការ​មេ​អភិវឌ្ឍន៍​វិ​ស័យ ​I​C​T​ ​ក៏ដូចជា​ផែនការ​សកម្មភាព​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ក្រសួង​កំពុង​រៀបចំ​ ​និង​កត្តា​អាទិភាព​មួយ​ចំនួន​ដែល​នឹង​ត្រូវការ​ការ​វិនិយោគ​នា​ពេល​ខាងមុខ​ ​ដែល​រួម​មានការ​បំពាក់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទ្រទ្រង់​ ​ការ​កសាង​ពលរដ្ឋ​ឌី​ជី​ថ​លតា​មរ​យ​:​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​និង​បណ្តុះបណ្តាល​ជំនាញ​I​C​T​ ​ជាដើម​។​

លោក ​M​u​saw​i​r ​I​d​r​e​e​s ​ក៏បាន​ជម្រាប​ជូន​ ​ឯកឧត្តម​រដ្ឋមន្ត្រី​​ថា​ ​សម្រាប់​គំនិត​ផ្តួចផ្តើម​គម្រោង​សម្រាប់​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​ A​c​cut​or ​បាន​សិក្សា​ផែនការ​មេ​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា​ឆ្នាំ​២​០​២​០​ ​របស់​កម្ពុជា​ដែល​បាន​គូស​បញ្ជាក់​ពី​ចក្ខុវិស័យ​ក្នុង​ការផ្លាស់ប្តូរ​ប្រទេស​កម្ពុជា​អោយ​ក្លាយទៅជា​ប្រទេស​ឆ្លាតវៃ​ (​Smart​ ​Nation​) ​ជាមួយ​ប្រជាពលរដ្ឋ​ឌី​ជី​ថល​ ​សង្គម​ ​និង​រដ្ឋាភិបាល​ឌី​ជី​ថល​។​ ​ការ​បំពាក់​ប្រព័ន្ធ​ ​I​C​T​ ​គឺ​ត្រូវ​បាន​ជឿជាក់​ថា​អាច​ជួយ​អោយ​កម្ពុជា​សម្រេច​គោលដៅ​ទាំងនេះ​បាន​។​

​កិច្ចប្រជុំ​បាន​បញ្ចប់​ក្នុង​បរិយាកាស​រីករាយ​ ​ដោយ​ក្រុមហ៊ុន​ប្តេជ្ញា​ចិត្ត​ថា​នឹង​សិក្សា​លើ​កាលានុវត្ត​ភាព​លើ​ការ​វិនិយោគ​ ​ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​នៅ​កម្ពុជា​៕​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជា​ផ្លូវការ​ដើម្បី​ចែករំលែក​ពី​ការ​វិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ទំនើប​ ​និង​បញ្ហា​ប្រឈម​ដល់​ប្រតិបត្តិ​ករ​ក្នុង​វិ​ស័យ​ឧ​ស្ស​ហ​កម្ម​ទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជា​ផ្លូវការ​ដើម្បី​ចែករំលែក​ពី​ការ​វិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ទំនើប​ ​និង​បញ្ហា​ប្រឈម​ដល់​ប្រតិបត្តិ​ករ​ក្នុង​វិ​ស័យ​ឧ​ស្ស​ហ​កម្ម​ទូរគមនាគមន៍​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ ​និង​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​អាជីវកម្ម​របស់​ទូរគមនាគមន៍​កម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ផែនការ​អាជីវកម្ម​របស់​ទូរគមនាគមន៍​កម្ពុជា​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​វេទិកា​អភិវឌ្ឍន៍​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​១​៦​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង​

​ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីក្នុងពីធី ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីភាពជោគជ័យរបស់ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅទីស្តីការក្រសួង

Semtararath | ថ្ងៃ អាទិត្យ ទី ០៤ ខែ សីហា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 370

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥