រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធាននៃក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ-U.S.O Fund) និងមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (មូលនិធិ ស.អ-CBRD Fund) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពការងាររបស់មូលនិធិ ក.ស.ទ. និងមូលនិធិ ស.អ. ដែលបានអនុវត្តនាពេលកន្លងមកឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីផ្តល់នូវគណនេយ្យភាព តម្លាភាពទៅដល់បណ្តាក្រុមហ៊ុនប្រតិបត្តិករទាំងអស់ដែលជាអ្នកបង់ថវិកាវិភាគទានចូលក្នុងមូលនិធិទាំងពីរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវរៀបចំកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុននានាឱ្យបានជាប្រចាំ ដើម្បីបង្ហាញពីលទ្ធផលការងារដែលយើងអនុវត្តសម្រេចបាននាពេលកន្លងមក ដែលបានមកពីការប្រើប្រាស់នូវថវិកាវិភាគទានមូលនិធិរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់បានដឹងយល់ច្បាស់ពីការប្រើប្រាស់នូវថវិកាវិភាគទានរបស់មូលនិធិ និងកាន់តែមានភាពជឿជាក់មកលើមូលនិធិនេះថែមទៀត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងដំណើរការការងាររបស់ក្រុមប្រឹក្សាភិបាល គឺយើងបានយកចិត្តទុកដាក់និងគិតគូរខ្ពស់ដោយបានអនុវត្តទៅតាមនីតិវិធីទាំងអស់ ព្រមទាំងបានរៀបចំជាគោលការណ៍និងផែនការច្បាស់លាស់ ហើយយើងសង្កេតឃើញថាមានសមិទ្ធិផលជាច្រើនដែលបានលេចចេញឡើងជារូបរាងដោយការប្រើប្រាស់ថវិកាវិភាគទានពីមូលនិធិនេះផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលកន្លងមកនេះបានអនុវត្តការងារទទួលបានលទ្ធផលគួរជាទីមោទនៈ៕
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឲ្យ Dr. Lee Jong-Hwa ចូលជួបដើម្បីធ្វើបទបង្ហាញនិងពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យតំណាងធនាគារពិភពលោក ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន China Unicom Global ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន China Unicom (Cambodia) Operation លើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥
ថ្ងៃ ព្រហស្បតី៏ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩