​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី "​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​០​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី"​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​” ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​ក្រសួង​ទាំងពីរ​ផង​ដែរ​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កសាង​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​ដោយ​បាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បទ​ពិសោធ​ដែល​ប្រទេស​មួយ​ចំនួន​ដែល​ឈាន​មុខ​គេ​លើ​វិ​ស័​យ​នេះ​ ​ដូចជា​សាធារណរដ្ឋ​កូរ៉េ​ ​សិង្ហបុរី​ ​និង​អេស្តូ​នី​ជាដើម​ ​បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌី​ជី​ថល​។​ 

​*គូស​បញ្ជាក់​ផង​ដែរ​ថា​ ការ​កសាង​រដ្ឋាភិបាល​ឌី​ជី​ថល​ជា​ការងារ​មួយ​ដ៏​ធំ​ដែល​ត្រូវ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់ជាន់ថ្នាក់​តាមរយៈ​ការ​ធ្វើ​គោល​នយោបាយ​ ​យុទ្ធសាស្ត្រ​ ​ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ ​ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ​ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ​ការរៀបចំ​គម្រោង​រដ្ឋាភិបាល​អេឡិ​ក​ត្រូ​និករ​ប​ស់​រាជរដ្ឋាភិបាល​ ​ការ​អនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។​ 

​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការងារ​ជា​អាទិភាព​នា​រយៈពេល​ខ្លី​ ​មធ្យម​ ​និង​វែង​ ​ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដែល​ជា​សសរស្តម្ភ​មួយ​ក្នុង​ការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ដែល​ជា​ទិន្នា​ការ​សកល​ ​និង​ឈាន​ទៅដល់​Smart​ ​Nation​ ​នា​ថ្ងៃ​អនាគត​។​ ​ដើម្បី​ធានា​នូវ​ប្រសិទ្ធ​ភាព​ ​និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​ការងារ​ ​និង​ធានា​នូវ​សង្គតភាព​នៃ​ប្រព័ន្ធ​រវាង​ក្រសួង​នានា​នៅពេលអនាគត​ ​អង្គប្រជុំ​យល់ឃើញ​ថា​ ​គួរ​បង្កើត​ក្រុម​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្នុង​ការ​ពង្រាង​នូវ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ដោយមាន​ការ​ពិគ្រោះ​យោបល់​រវាង​គ្នា​ ​រវាង​អន្តរ​ក្រសួង​ពាក់ព័ន្ធ​ ​ក៏ដូចជា​ជាមួយ​ក្រុម​ការងារ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​ ​ដើម្បី​ឈាន​ទៅដល់​ការ​សម្រេច​នូវ​គោល​នយោបាយ​ ​ក៏ដូចជា​ផែនការ​មេ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​នា​ឆ្នាំខាងមុខ​៕



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ ​D​r. ​Lee​ Jon​g​-​H​w​a​ ​ចូល​ជួប​ដើម្បី​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ ​D​r. ​Lee​ Jon​g​-​H​w​a​ ​ចូល​ជួប​ដើម្បី​ធ្វើ​បទ​បង្ហាញ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​តំណាង​ធនាគារ​ពិភពលោក​ ​ចូល​ជួបពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​G​l​ob​a​l​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​G​l​ob​a​l​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​លើ​វិ​ស័យ​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ (​Cam​bo​d​i​a​) ​Operation​ ​លើ​វិ​ស័យ​ឌី​ជី​ថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

Semtararath | ថ្ងៃ សុក្រ ទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 811

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥